adverise with khmeread 0

​អ្នកនិពន្ធ​ខ្មែរ​កាត់​បារាំង Davy Chou ឈ្នះ​ពានរង្វាន់​អ្នកនិពន្ធ​ឆ្នើម​នៅឯ​មហោស្រព​ទីក្រុង​កាន​

​    ​ផលិតករ​ខ្សែភាពយន្ត​ខ្មែរ​កាត់​បារាំង Davy Chou បាន​ដឹក​ដៃ​សិល្បៈ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ជា​លើកដំបូង​ម្តងទៀត ជាមួយនឹង​ខ្សែ​ភាព "Diamond Island" ដោយ​បានឈ្នះ​ពានរង្វាន់​នៅឯ​កម្មវិធី​ប្រគល់​រង្វាន់​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​។​

​    ​ខ្សែភាពយន្ត​ដែល​បាន​ផ្តិត​យក​នូវ​ទិដ្ឋភាព​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ចូលរួម​សម្តែង​ដោយ​តួអង្គ​ខ្មែរ​ទាំងស្រុង​មួយ​នេះ បានទទួល​ពានរង្វាន់ "SACD" ពី​អ្នកនិពន្ធ​ភាពយន្ត និង​សង្គម​អ្នកនិពន្ធ​របស់​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុននេះ​។​

​     បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​កិ​ត្ត​យស​ដែល​ប្រគល់​ដោយ​អ្នកស្រី Christine Laurent លោក Chou បាន​រៀបរាប់​ចំណុច​ពិសេស​របស់​ខ្សែភាពយន្ត​នេះ​ថា វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជិតស្និទ្ធ សង្គម ជាមួយនឹង​ទិដ្ឋភាព​ខុសប្លែកៗ និង​ភាពស្រដៀងគ្នា​នៃ​ពិភពលោក​សម័យ​ទំនើប​។​

​    ​អ្នកនិពន្ធ​សញ្ជាតិ​បារាំង​ដែលមាន​ឈាមជ័រ​ជា​ខ្មែរ​រូបនេះ ក៏​ធ្លាប់​បានឈ្នះ​ពានរង្វាន់​ជាច្រើន​ផងដែរ​សម្រាប់​ខ្សែភាពយន្ត​ឯកសារ "Golden Slumber" កាលពី​ឆ្នាំ ២០១១ ដែល​ស្តីអំពី​ឧស្សាហកម្ម​ភាពយន្ត​ដ៏​រស់​រវើក​របស់​ប្រទេស​កម្ពុ​ជានា​អំឡុង​ទស្ស​វត្ត​ទី ៦០ និង​ខ្សែភាពយន្ត​ខ្លី "Cambodia 2099" ក្នុង​ឆ្នាំ ២០១៤៕

 

adverise with khmeread
ប្រភព៖ Topix

មតិយោបល់