adverise with khmeread 848 afp kimyojong

អ្នកណា​នៅ​លីវ​ខ្លះ​? គីម ជុង​អ៊ុន​ប្រកាស​ស្វែងរក​ស្វាមី​ស័ក្តិសម​ជូន​ប្អូនស្រី​

​    ​អ្នកណាខ្លះ​ចង់​ណាត់ជួប​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​?

​    ​ជន​ផ្ដាច់ការ​រូបនេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រ៉ាប់រង​ការប្រកួតប្រជែង​មួយ​ដើម្បី​ស្វែងរក​បុរស​ម្នាក់​ឱ្យ​ប្អូនស្រី​។​

​    ​ប៉ុន្ដែ​មិនមែន​អ្នកណាម្នាក់​ហ៊ាន​ចូលរួម​ដើម្បី​ចូលទៅ​រៀបការ​ក្នុង​គ្រួសារ​ជន​ផ្ដាច់ការ​មួយ​នេះ​ទេ​។​

​    ​បើ​យោងតាម​ព័ត៌មាន​ក្នុងស្រុក​បេក្ខជន​ដែល​អាច​ចូលទៅ​ប្រកួតប្រជែង​ត្រូវតែ​បាន​រៀន​នៅ​សាកលវិទ្យាល័យ Kim II Sung University និង​មាន​កម្ពស់​យ៉ាងហោចណាស់ ១,៧៥ ម៉ែត្រ និង​បាន​បម្រើ​ក្នុង​កងទ័ព​កូរ៉េខាងជើង​។​

​    ​ប្អូនស្រី​ឈ្មោះ យ៉ូ ជុង គឺជា​ស្ត្រី​ដែលមាន​អំណាច​បំផុត​រដ្ឋ​ឯកោ​មួយ​នេះ​។​

​    ​នាង​មាន​អាយុ ២៨ ឆ្នាំ ត្រូវបាន​គេ​បោះឆ្នោតឱ្យ​កាន់ការ​ងារ​ធំ​គណៈកម្មាធិការ​កណ្ដាលរ​បស់​បក្ស​ពលករ​របស់​ប្រទេស​កូរ៉េខាងជើង​កាលពីដើម​ខែ​នេះ​៕

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់