adverise with khmeread 3

​សង្គ្រាម​រវាង​លោក Guardiola និង​លោក Mourinho នឹងធ្វើ​ឱ្យ Premier League រដូវ​កាល​ក្រោយ​កាន់តែ​កក្រើក​អស្ចារ្យ​

    ​កាសែត​អេ​ស្ប៉ា​ញ Marca បាន​ពណ៌នា​ការមកដល់​របស់លោក Jose Mourinho និង Pep Guardiola នៅ​រដូវ​កាល​ក្រោយនេះ​ថា "​ការប្រកួត​សងសឹក​ចងគំនុំ​បានមក​ដល់​ម៉ាន់​ឆេ​ស្ទើ​" ខណៈ​អ្នក​ទាំងពីរ​នឹងធ្វើ​នាំមក​នូវ​អ្វីដែល​ក្រុម​អ្នកគាំទ្រ Manchester United និង Manchester City មិន​ធ្លាប់​ជួប​ពីមុនមក​។​

​    ​ជម្លោះ​រវាង​បុរស​ទាំងពីរ​រូបនេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ ២០០៨ រហូតមកដល់​បច្ចុប្បន្ន ដែល​នៅ​គ្រា​ដំបូង​គឺ​នៅពេល​លោក Mourinho ដឹកនាំ​នៅ​ក្លឹប Inter Milan និង​បន្ទាប់មក​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ក្លាយជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់លោក Guardiola របស់​ក្លឹប Barcelona នៅពេលដែល​គាត់​បាន​មកដល់​ក្រុម Real Madrid​។​

​    ​ឥឡូវ​ពួកគេ​កំពុងធ្វើដំណើរ​មក​ក្របខ័ណ្ឌ Premier League ខណៈ​បិសាច​ក្រហម​បាន​ជ្រើស​យក​គូសត្រូវ​របស់​បុរស​វ័យ ៤៥ ឆ្នាំ​ដែល​នឹងចូលរួម​ជាមួយ Man City​។ គ្រូបង្វឹក​ដែល​ទទួលជោគជ័យ​យ៉ាង​សម្បើម​ក្នុង​ពិភព​បាល់ទាត់​នឹង​ប៉ះគ្នា​ម្តងទៀត​។​

​    ​បន្ទាប់ពី​គូប្រជែង​ក្រុង​ម៉ាន់​ឆេ​ស្ទើ​ដ៏​ធុញទ្រាន់​រវាង​លោក Louis van Gaal និង​លោក Manuel Pellegrini ឥឡូវ​អ្វីៗ​ហាក់​នឹង​ប្រែប្រួល​ខុសប្លែក​ពី​ធម្មតា​។​

​    ​គ្រូបង្វឹក​ថ្មី​របស់​ក្រុម Man Utd និង Man City នឹង​ប៉ះគ្នា​ជា​លើកដំបូង​ក្នុងការ​ប្រកួត​មិត្តភាព​នៅ​កីឡដ្ឋាន​សំបុកចាប​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នៅ​ថ្ងៃទី ២៥ ខែកក្កដា​ខាងមុខ​។​

​    ​* ភាពជោគជ័យ​របស់លោក Mourinho ក្នុងនាម​ជា​គ្រូបង្វឹក
​    ​ក្លឹប Porto
​    ​- Primeira Liga៖ ២០០២-០៣, ២០០៣-០៤
​    ​- Taça de Portugal៖ ២០០២-០៣
​    ​- Supertaça Cândido de Oliveira៖ ២០០៣
​    ​- UEFA Champions League៖ ២០០៣-០៤
​    ​- UEFA Cup៖ ២០០២-០៣

​    ​ក្លឹប Chelsea
​    ​- Premier League៖ ២០០៤-០៥, ២០០៥-០៦, ២០១៤-១៥
​    ​- FA Cup៖ ២០០៦-០៧
​    ​- Football League Cup៖ ២០០៤-០៥, ២០០៦-០៧, ២០១៤-១៥
​    ​- FA Community Shield៖ ២០០៥

​    ​ក្លឹប Inter Milan
​    ​- Serie A៖ ២០០៨-០៩, ២០០៩-១០
​    ​- Coppa Italia៖ ២០០៩-១០
​    ​- Supercoppa Italiana៖ ២០០៨
​    ​- UEFA Champions League៖ ២០០៩-១០

​    ​ក្លឹប Real Madrid
​    ​- La Liga៖ ២០១១-១២
​    ​- Copa del Rey៖ ២០១០-១១
​    ​- Supercopa de Espana៖ ២០១២

​    ​* ភាពជោគជ័យ​របស់លោក Guardiola ក្នុងនាម​ជា​គ្រូបង្វឹក
​    ​ក្លឹប Barcelona B
​    ​- Tercera División៖ ២០០៧-០៨

​    ​ក្លឹប Barcelona
​    ​- La Liga៖ ២០០៨-០៩, ២០០៩-១០, ២០១០-១១
​    ​- Copa del Rey៖ ២០០៨-០៩, ២០១១-១២
​    ​- Supercopa de España៖ ២០០៩, ២០១០, ២០១១
​    ​- UEFA Champions League៖ ២០០៨-០៩, ២០១០-១១
​    ​- UEFA Super Cup៖ ២០០៩, ២០១១
​    ​- FIFA Club World Cup៖ ២០០៩, ២០១១

​    ​ក្លឹប Bayern Munich
​    ​- Bundesliga៖ ២០១៣-១៤, ២០១៤-១៥, ២០១៥-១៦
​    ​- DFB-Pokal៖ ២០១៣-១៤, ២០១៥-១៦
​    ​- UEFA Super Cup៖ ២០១៣
​    ​- FIFA Club World Cup៖ ២០១៣៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់