adverise with khmeread 0cef6e96 f650 4ce9 a8b4 776eb2448bd1

មហា​ឈ្លើយ! ម្ចាស់​ហាង​លក់​ទូរស័ព្ទដៃ លីហ្សា ដក​កាំភ្លើង​បាញ់​លើ​អតិថិជន​ផ្អើ​ល​ឈុ​ល​

    ភ្នំពេញ ៖ ភ្ញៀវ​ម្នា​ក់បាន​យក​ទូរ​ស័​ព្ឌ​មក​ដូរ​វិញ​ធ្វើ​ឲ្យ ម្ចាស់​ហាង​លក់​ទូរស័ព្ទ មួយកន្លែង ខ្ញាល់ ដែលមាន​ទីតាំង​ស្ថិតនៅ តាមផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​អ្នកភូមិ ស្គាល់​ថា​ជា​«​មន្ត្រី​យោធា​នៅ​កងពលតូច​អន្តរាគមន៍​ឆ័​ត្រ​យោង​៩១១ »​បាន​ដក​កាំភ្លើងខ្លី បាញ់​សំដៅ គម្រាម​ទៅលើ អតិថិជន ចូល​ទៅរក​ទិញ ដូរ ទូរស័ព្ទដៃ ដោយ​រក​លេស​ចោទថា «​គេ​ទៅ​អុកឡុក​ទៅវិញ»​សំណាងល្អ​គ្រាប់កាំភ្លើង មិន​ត្រូវចំ​មនុស្ស បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧ ​និង​២៥​នាទី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នេះ​។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ដែល ម្ចាស់​ហាង បាញ់​គម្រាម មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ សុខ ចៀន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​កម្មករ​រោងចក្រ កា​ណា​ឌី​យា ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខាង​ខេត្តព្រៃវែង ទី​២- ឈ្មោះ ភី​រៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅជាមួយគ្នា មាន​ស្រុកកំណើត នៅ​ខាង​ខេត្តកំពង់ចាម និង​ទី​៣- ឈ្មោះ ដែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

​    តាម​សម្តី ជនរងគ្រោះ សុខ ចៀន ជា​អតិថិជន ទិញ​ទូរស័ព្ទ នៅ​ហាង លីហ្សា ខាងលើ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​បាន មក​ទិញ​ទូរស័ព្ទ ណូគៀរ​អិន​ចុច​ពិល មួយគ្រឿង តម្លៃ​២០​ដុល្លារ​កាលពី​ថ្ងៃទី​២២ ខែឧសភា យកទៅ​ប្រើ តែដោយសារ​ទូរស័ព្ទ ទិញយក​ទៅនោះ​អត់​កាន់​ថ្ម ខ្លួន​រួមជាមួយ មិត្ត​ភ័​ក្រ គ្នា​៣​នាក់ បាន​យក​ទូរស័ព្ទ នោះ មក​ដូរ ថែមលុយ យក​ទូរស័ព្ទ​មួយគ្រឿង​ផ្សេងទៀត។​

    តែ​នៅពេល​មក​បំណង​ធ្វើការ​ដោះដូរ និយាយមិនត្រូវ​គ្នា ដោយ​ម្ចាស់​ហាង​ខាងលើ មិន​ទទួលខុសត្រូវ របស់​ខ្លួនឯង​ដែល​លក់​ទៅ​ឲ្យ​ភ្ញៀវ ទើប​តឹង​មាត់​តឹង​ក​ដាក់គ្នា ឈានទៅដល់ ម្ចាស់​ហាង​លក់​ទូរស័ព្ទ ដែល​អាង​ខ្លួន​ជា​មន្ត្រី​យោធា «​អ្នកភូមិ ខ្សឹប​ប្រាប់ថា នៅ​អង្គភាព​ទ័ព​ឆ័​ត្រ​យោង​៩១១» បែរជា​ដក​កាំភ្លើងខ្លី បាញ់​សំដៅ ទៅលើអតិថិជន​មួយគ្រា​ប់ តែ​សំណាងល្អ គ្រាប់កាំភ្លើង មិន​ត្រូវចំ​មនុស្ស បង្ក​ឲ្យ ផ្អើល​អ្នកភូមិ ស្មានតែមាន​ក្រុមចោរប្លន់បាញ់ប្រហារ ម្នាក់ៗ​ព្រលឹងចុងសក់រត់​ចែក​ជើង​គ្នា​ព្រាត។ ក្រោយ​កើតហេតុមន្ត្រី​យោធា​រូប​នោះបាន​រត់គេចខ្លួន​បាត់។​

    ភ្លាមៗ កម្លាំង​ប៉ុស្តិ៍​ចោមចៅ​និង​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅដល់​កន្លែងកើតហេតុ តែ​ជនបង្ក​គេ​ខ្លួន​បាត់ សល់​តែ​ប្រពន្ធ នៅចាំ​ហាង រួច​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបានអាវុធហត្ថ ហៅ​ទៅសាកសួរ និង​ដាក់​ពាក្យបណ្តឹង នៅ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បីស្រាវជ្រាវតាម​ចាប់ជនល្មើស។​

    ក្នុងករណី​បាញ់បោះ​សេរី​បែបនេះ​ពលរដ្ឋ​រងចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​តើ​អាច​នាំខ្លួន​ជនបង្ក​យកមក​ផ្ដន្ទាទោស​តាមច្បាប់​បានដែរ​ឫ​យ៉ាងណា ព្រោះ​ស្គាល់​អត្តសញ្ញាណ​ជនល្មើស​និង​អង្គភាព​ច្បាស់លាស់​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់