adverise with khmeread Poisoning

វិធី​សង្គ្រោះ​បឋម​ពេល​ពុល​ចំណី​ឬ​ពុល​ជាតិគីមី​

ជាតិពុល​គឺជា​សារធាតុ​ដែល​ប៉ះពាល់​រាងកាយ​ខាងក្នុង​និង​ខាងក្រៅ​។ ជាតិពុល​ទាំងនេះ​អាចមាន​នៅក្នុង​រុក្ខជាតិ ឧស្ម័ន ជាតិគីមី និង​អាហារ​។ វា​ជ្រាបចូល​តាមរយៈ​៖ លេប​, ជ្រាប​, ដកដង្ហើម និង​តាមរយៈ​ចាក់​។​

​យើង​អាច​ដឹងថា​មនុស្ស​ម្នាក់​កំពុង​ពុល​សារធាតុពុល​អ្វីមួយ​គឺ​តាមរយៈ ការដកដង្ហើម​មិន​ស្រួល​, ក្អួតចង្អោរ​, រាគ​, ឈឺពោះ និង រលាក​ជុំវិញ​មាត់​។ បញ្ជាក់​៖ ករណី​ពុល​តាមផ្លូវ​ដង្ហើម និង ជ្រាប​មាន​គ្រោះថ្នាក់​ជាងគេ​។

​វិធី​សង្គ្រោះ​បឋម​៖
​    ​- ពុល​ដោយ​ចំណីអាហារ​៖ ត្រូវធ្វើ​ឲ្យ​ក្អួត​, ផឹកទឹក​ឲ្យ​បាន​ច្រើន​, ឫ​ទឹក​ស្ករ​
​    ​- ពុល​ដោយសារ​ធាតុគីមី​៖ ហាម​ធ្វើ​ឲ្យ​ក្អួត​, ផឹកទឹក​ឲ្យ​បាន​ច្រើន​, ឫ​ទឹក​ស្ករ ទឹកដោះគោ ទឹកឃ្មុំ​។ ធានា​ផ្លូវដង្ហើម​, ការដកដង្ហើម និង​របត់​ឈាម​ឲ្យ​បាន​គ្រប់គ្រាន់​, រួច​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ឲ្យ​បាន​មុន​២​ម៉ោង​៕

adverise with khmeread

មតិយោបល់