adverise with khmeread 04a13f26 3792 4f0a 9e98 e07955d5ca88

មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ស្លាប់​

    កណ្ដាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​៥​ និង​៥០​នាទី​ល្ងាច​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ២២-២៣ ស្ថិតក្នុង​ភូមិ​ស្រុក​ធំ ឃុំ​ជើ​ប​កើប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឱ្យ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ស្លាប់។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ន​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​ទួរីស ពណ៌ស មិន​ស្គាល់​ស្លាក​លេខ  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​(​រត់គេចខ្លួន​បាត់) ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​ជនរងគ្រោះ​ឈ្មោះ វណ្ណ វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរ ជា​កងរាជអាវុធហត្ថ​ខេត្តកណ្តាល រស់នៅ​ភូមិ​ឈើ​នាង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ស្លាប់​នៅនឹងកន្លែង​តែម្តង។​

    បច្ចុប្បន្ន​សាកសព​ប្រគល់ឱ្យ​បងប្អូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់