adverise with khmeread 309e6926 3cbd 497f bbae 6718262145c8

លោកយាយ​អាយុ​៧៣​ឆ្នាំ​ចង់ក​ក្នុង​ប្រឡាយ​

    ព្រះ​ស៊ី​ហ​នុ ៖ ​លោកយាយ​អាយុ​៧៣​ឆ្នាំ​បាន​ចងក​សម្លាប់ខ្លួន​ដោយសារ​ខឹង​នឹង​កូនចៅ ​ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី២៤​ ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេ​ត​ត​ព្រះសីហនុ។​

    លោកយាយ​ឈ្មោះ ស្រី ឯម អាយុ​៧៣​ឆ្នាំ បាន​យក​ក្រម​ពណ៌​ក្រហម​ក្រឡា​តូចៗ​ចងក​ទៅនឹង​ដើមឈើ នៅ​ចំណុច​ព្រែក​ក្រោយ​ចុង​ប្រឡាយ​អូរ​ត្រាវ។ មូលហេតុ​ដោយមាន​ការខឹង​នឹង​កូនចៅ ហើយ​ក្នុងពេល​កើតហេតុ​គឺ​ពុំមាន​មនុស្ស​នៅផ្ទះ​ទេ​នៅតែ​ក្មេងៗ រយៈពេល​បាត់​គឺ​នៅ​ម៉ោង​១០​ព្រឹក​ហើយ​ចៅៗ​ជិះ​ម៉ូតូ​ដើររកតែ​មិនឃើញ។​

    លុះដល់​ម៉ោង​១២​កូនចៅ​របស់គាត់​ឃើញ​គាត់​ចងក​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន សាកសព​ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់