Ca0371f5 3bb5 417e af0f 55ba255be16c

ឃាត់​បុរស​ម្នាក់​ពូកែ​ប្រើ​ហិង្សា​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៦​ និង​១០​នាទី​ព្រឹក​ចំណុច​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​ដោយ​ប៉ូលិស​ឃាត់​បាន​ម្នាក់។

​    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​យ៉ា​ត​ ចាន់ណា​រា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ពោធិ​មង្គល ឃុំ​ព្រែកតាទែន ស្រុព​ញា​ឮ ខេត្តកណ្តាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ សុខ ដៀ​ម ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរកម្មករ មាន​ទីលំនៅ ភូមិឃុំ កើតហេតុ (​ឃាត់ខ្លួន) ​វត្ថុតាង​ចាប់យក​បាន​មាន​ ៖ កាំបិត​បុ័ងតោ ដង​ធ្វើ​ពី​ឈើ​ចំនួន​០១។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​អ្នក​ទាំង​ពីរបាន​មានទំនាស់​ជាមួយគ្នា ដោយ​ជនរងគ្រោះ​បាន​ចោទ​ជន​ល្មើ​សថាបាន​លួច​ទូរ​សព្ទ័​របស់ខ្លួន ហើយ​អ្នក​ទាំងពីរ​ក៏មាន​គុំនុំ​និង​គ្នា​រហូតមក​។​

    លុះដល់​ថ្ងៃទី​២៤​​ ខែឧសភា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៦​ និង​១០​នាទី​ព្រឹក ជនរងគ្រោះ​កំពង់​អង្គុយ​លើ​ម៉ូតូ​តាម​ផ្លូវលំ​ក្នុងភូមិ​មុខផ្ទះ​ឈ្មោះ សុខ ដៀម នៅ​ភូមិពោធិ​មង្គល ពេលនោះ​ស្រាប់តែ​ជនល្មើស​ឈ្មោះ សុខ​​ ដៀម បាន​កាន់​កាំបិត​បុ័ងតោ​ដើរ​សំដៅទៅ​កាប់​ជនរងគ្រោះ​ពេលនោះ​ជនរងគ្រោះ​ឃើញ​ទាន់​ក៏យកដៃ​ខាងឆ្វេង​រង បណ្តាលឱ្យមាន​របួស​ហើយក៏​ទៅ​ពេទ្យ​។​

    បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​កំពង់​ចុះ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់