adverise with khmeread 1 %282%29

ប្រទះឃើញ​សព​បុរស​ម្នាក់អណ្តែត​ទឹក​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​

    ភ្នំពេញ ៖ សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​ទឹក​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​ស្ថិតក្នុង​ទន្លេបាសាក់​ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នៅ​រសៀល​ថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​។​

    ប៉ូលិស​និយាយថា សព​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ​សម្បុរ​ស​ស្លៀកខោ​ខ្លី​ព​ណ៌​ទឹកដោះគោ​អត់​ពាក់អាវ​។ ​ជនរងគ្រោះ​ទំនង​លង់ទឹក​ហើយក៏​ពុំមាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​ នៅ​លើស​ពុំមាន​ស្លាកស្នាម​អ្វី​ឡើយ​។​

    ប៉ូលិស​ក៏បាន​អំពាវនាវ​រក​ក្រុមគ្រួសារ​ជន​រង​ដែលមាន​ភិនភាគ​ដូចខាងលើ​សូម​មក​ទំនាក់ទំនង​ប៉ូលិស​ប៉ុស្តិ​ចាក់អង្រែលើ​ដើម្បី​ឲ្យ​ប៉ូលិស​មាន​មូលដ្ឋាន​ក្នុងការ​ស្វែងរក​រឿងហេតុ​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់