adverise with khmeread A941edd8 9abb 4224 944f 00e8a7289365

សង្សារ​មួយគូ​នាំគ្នា​ទៅ​ដេក​ផ្ទះសំណាក់មិនអស់ចិត្ត ​យក​ថ្នាំញៀន​លក់ទៀត ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    ភ្នំពេញ ៖ សង្សារ​មួយគូ​នាំគ្នា​ទៅ​ដេក​ក្នុង​ផ្ទះសំណាក់​ដើម្បី​យក​ថ្នាំញៀន​ទុក​លក់​ឲ្យ​ម៉ូយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពាក់​ព័ន្ធករណី​ចែកចាយ​ថ្នាំញៀន​ខុសច្បាប់​នៅក្នុង​បន្ទប់​លេខ​៦០៤ ​ផ្ទះសំណាក់​ស្វី​ត​ធី​ មាន​ទីតាំង​ភូ​​មិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ ​កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ​ខែឧសភា​ ឆ្នាំ​២០១៦​។​

    ជនសង្ស័យ​ឈ្មោះ​ មឿ​ន ធារ៉ា ភេទ​ប្រុស​ អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​​អំពិល ​សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ ​និង​ភាគី​ខាង​ស្រី​ឈ្មោះ សៅ កញា​ណា ​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក​១​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំ​​ពេញ​។​ វត្ថុតាង​ដកហូត​មាន​ថ្នាំញៀន​៤​កញ្ចប់​ធំ ​និង​៣​កញ្ចប់​តូច​, ​ទូរ​សព្ទ័​៣​គ្រឿង​ ម៉ូតូ​២​គ្រឿង​មួយគ្រឿង​ម៉ាកវីវ៉ា​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1X-5394 ​និង​មួយគ្រឿង​ទៀត​ម៉ា​កលេត​ ពណ៌ខ្មៅ​​​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DD-4136​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា មុនពេល​ចាប់ខ្លួន​គូសង្សារ​នេះ​ប៉ូលិស​ស្រាវជ្រាវ​ដឹងថា​មានការ​ជួញដូរ​ថ្នាំញៀន​ក្នុងផ្ទះ​សំណាក់​ខាងលើ​ភ្លាមៗ​នោះ​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ​​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ដោយ​ដកហូត​វត្ថុតាង​ជាក់ស្តែង​មាន​សារជាតិ​ថ្នាំញៀន​។​

    បច្ចុប្បន្ន​គូសង្សារ​នេះ​ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់