adverise with khmeread D3f6e5ff 40a2 44de 97b0 8ac6ed973f7e

អ្នក​ជល់​មាន់​ជិត​៣០​នាក់​ឃើញ​ក្រុមអ្នកកាសែត​ចូលទៅ​ថត​នាំគ្នា​រត់​ដូច​ហ្វូងគោ​

    ភ្នំពេញ ៖ ក្រុមអ្នកលេង​ល្បែង​ជល់​មាន់​ប្រមាណ​ជា​ជិត​៣០​នាក់ នាំគ្នា​រត់​ដូច​ហ្វូង​​គោខ្លះ​ចូល​ព្រៃ ខ្លះ​រត់ឡើង​ម៉ូតូ​ទាំង​ស​ភ្នែក បន្ទាប់ពី​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​លប​ឆ្មក់​ទៅ​ថត​ ដើម្បី​ផ្សាយ​ពី​សកម្មភាព​អ្នកញៀន​ល្បែង​ជល់​មាន់​ទាំងនោះ។​

    ហេតុការណ៍​ដ៍​ល្អមើល​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​១ ​និង​៣០​នាទី​រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុច​ក្នុង​កន្ទប​ព្រៃ ខាងត្បូង​ផ្លូវ​បេតុង ស្ថិតក្នុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ខណ្ឌឫស្សីកែវ។​

    ប៉ូលិស​និយាយថា ទីតាំង​ដែល​តែងតែ​លបលួច​លេង​ជល់​មាន់​ភ្នាល់​ដាក់​លុយ​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​រៀងរាល់​ថ្ងៃនេះ​លោក ពុំបាន​ដឹង​ទេ។ ​លោកនាយប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦​និ​យា​យថា ប្រសិនជា​អ្នកសារព័ត៌មាន​បានដឹង​ពី​បញ្ហា​នេះ​មែន សូមជួយ​រាយការណ៍​ប្រាប់​ផង​ក្នុងនាម​លោក​ជា​នាយប៉ុស្ដិ៍​និង​ចាត់វិធានការ​ភ្លាម​។​

    យ៉ាងនេះ​ក្ដី មជ្ឈដ្ឋាន​នានា​ជាពិសេស​ពលរដ្ឋ​តែ ម្ដង​ដោយបាន​សម្ដែង​នូវ​ការមិនសប្បាយចិត្ត​ឡើយ​ព្រោះ​ហេតុថា ចាំ​ទាល់ តែ​អ្នកកាសែត​មក​ប្រាប់​ទើប​ប៉ូលិស​មូលដ្ឋា​ន​ ទើបមាន​វិធានការ​បង្ក្រាប​ទៅវិញ ហាក់បីដូចជា​មិន​ខ្វល់​ពី បទល្មើស​ដែល​កើត​ដោយសារ​ល្បែង​ស៊ី​សង​ភ្នាល់ ប្រាក់​នោះឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់