adverise with khmeread 39074147 833c 41e0 adf6 eaa29f3f47a0

បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង​

    ពោធិ៍សាត់​ ៖ បុរស​ម្នាក់​បានធ្វើ​ដំណើ​រ​ដោយ​ម៉ូតូ​ម៉ាក​ស្មា​សរី​វ៉ូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AB-8563 ធ្វើដំណើរ​ពី​លិចទៅ​កើត​ម្នាក់ឯង​ បាន​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅវេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ មាឃ សុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​សែន​ពេន ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

    ប៉ូលិស​បន្តថា តាម​សាក្សី​ជុំវិញ​កន្លែងកើតហេតុ​ថា គាត់​មិនមាន​ប៉ះពារ​អ្វី​ស្រាប់តែ​ឮ​សម្លេង​ដួល​ប្រាវ​តែម្ដង គ្រានោះ​ប្រជាពលរដ្ឋ​បាន​រត់​មក​ចោមរោម​មើលឃើញ​គាត់​នៅ​ដង្ហើមចង្រិត។ នៅពេលដែល​ប្រជាពលរដ្ឋ​តេ​រក​រថយន្ត​ដើម្បី​បញ្ជូន​គាត់​មក​មន្ទីរពេទ្យ​ស្រាប់តែ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​តែម្ដង​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​មក​ដល់​ក៏​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ដើម្បី​ទទួលយក​សព​ទៅ​ចាត់ចែង​តាម​ប្រពៃណី​រួមទាំង​វត្ថុតាង​ម៉ូតូ​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់