adverise with khmeread 1

ពេល​ស្ត្រេ​ស៍​ខ្លាំង ចុច ៨ ចំណុច​នេះ​នឹង​បាត់​ក្នុងពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​!

​    ​សព្វថ្ងៃ មនុស្ស​រស់នៅ​ក្រោម​សម្ពាធ​ស្ត្រេ​ស៍ឥត​ឈប់ឈរ​ដោយសារតែ​បែបផែន​ជីវិត​សម័យ​ទំនើប និង​កាតព្វកិច្ច​ជាច្រើន ដែល​បែបផែន​ជីវិត​ទំនើប​ជា​អ្នក​បង្កើតឡើង​។ 

​    ​ស្ត្រេ​ស៍​រ៉ាំរ៉ៃ​អាច​បណ្តាលឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា ឡើង​ទម្ងន់ កើត​ជំងឺ​ទឹកនោមផ្អែម បញ្ហា​បេះដូង និង​ឡើង​សម្ពាធ​ឈាម (​លើសឈាម​)​។ 

​    ​ជា​ភ​ព្វ​សំណាង គេ​មាន​វិធីសាស្ត្រ​មួយ ដែល​អាច​បំបាត់​ស្ត្រេ​ស៍ និង​ទទួលបាន​អារម្មណ៍​រីករាយ​មកវិញ​។ អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​ស្វែងរក​ចំណុច​សម្ពាធ​សំខាន់ៗ​នៅលើ​រាងកាយ និង​ម៉ាស្សា​លើ​វា​។ ការ​ម៉ាស្សា​ដោយ​វិធី​ចុច​លើ​ចំណុច​ទាំងនេះ​គឺជា​រូបមន្ត​ព្យាបាល​របស់លោក​ខាងកើត​។ 

​    ​របៀប​ម៉ាស្សា​ខាងក្រោម​នឹងធ្វើ​ឱ្យ​បាត់​ស្ត្រេ​ស៍​តែ​ក្នុងពេល​ប៉ុន្មាន​វិនាទី​ប៉ុន្ណោះ​។ 

​    ​១. ស្បែកក្បាល​
​    ​ត្របាញ់​ម្រាមដៃ​បី​ចូលគ្នា​រួច​រាវរក​ចំណុច​ខាងក្រោម​ក្បាល (​ក្នុង​រូប​) រួចហើយ​ឈ្លី​ថ្នមៗ​រយៈពេល ២០ វិនាទី​។ 

​    ​២. ត្រចៀក​
​    ​អ្នកជំនាញ​អះអាងថា​នេះ​ជាំ​ចំណុច​បំបាត់​ស្ត្រេ​ស៍​ល្អ​ជាងគេ​បំផុត​លើ​រាងកាយ​។ មើល​តាម​រូប យក​ប៊ិក​ឈ្លី​ត្រង់ចំណុច​ដែល​បានបង្ហាញ​តែ​ប៉ុន្មាន​វិនាទី ហើយ​ដក​ដង្ហើមវែងៗ លោកអ្នក​នឹង​បាត់​ស្ត្រេ​ស៍​ភ្លាម​ដូច​គេ​ជប់​។ 

​    ​៣. ទ្រូង​
​    ​ប្រើ​ម្រាមដៃ​បី​ម៉ាស្សា​លើ​កណ្តាលដើមទ្រូង​។ ម៉ាស្សា​ត្រង់ចំណុច​នេះ​មាន​ប្រសិទ្ធភាព​ព្រោះ​វា​ជួយ​បន្ធូរ​ស្ត្រេ​ស៍ និង​ការ​ធុញថប់ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​ស្ងប់​។ 

​    ​៤. ពោះ​
​    ​យក​ម្រាមដៃ​មួយ​ឈ្លី​ក្រោម​ចុងដង្ហើម​ថ្នមៗ​។​

​    ​៥. កែងដៃ​
​    ​ចុច​កែងដៃ (​មើល​តាម​រូបភាព​) ឱ្យបាន ១ នាទី នឹង​ជួយ​បង្កើន​លំហូរ​ឈាមស​ព្វ​រាងកាយ បង្កើន​ការ​ផ្តោតអារម្មណ៍ និង​បំបាត់​ការនឿយហត់​។ 
​    ​
​    ​៦. បាតដៃ​
​    ​យក​ម្រាមដៃ​ម៉ាស្សា​ឬ​ឈ្លី​លើ​កណ្តាល​បាតដៃ ដែលជា​ចំណុច​មួយ​មាន​ឥទ្ធិពល​លើ​ថ្លើម លំពែង និង​បេះដូង ជាហេតុ​ជួយ​ឱ្យ​អារម្មណ៍​តានតឹង​បាត់ទៅ​វិញ បន្ទាប់ពី​ម៉ាស្សា​បាន​ខ្ទង់ ២០ វិនាទី​។ 

​    ​៧. កំភួនដៃ​
​    ​ចុច​ឱ្យ​ខ្លាំង​ត្រង់​កណ្តាល​កំភួនដៃ (​មើល​ក្នុង​រូប​) វា​មិន​ត្រឹម​បំបាត់​ស្ត្រេ​ស៍ប៉ុ​ណ្ណោះ​ទេ តែ​ថែមទាំង​បំបាត់​ក្រហាយ​ទ្រូង​ថែមទៀត​។ 

​    ​៨. ជើង​
​    ​ចុច​តាម​ចំណុច​ដូច​ក្នុង​រូប វា​នឹង​ជួយ​សម្រួល​លំហូរ​ឈាម​ជុំវិញ​រាងកាយ និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់