adverise with khmeread 0

បន្ថយ​ស្នាម​ជ្រួញ​លើ​ថ្ងាស​ត្រឹម​ពេល ២ សប្តាហ៍​ជាមួយ​ក្រែ​ម​ធម្មជាតិ​អស្ចារ្យ​មួយ​នេះ​!

    ​អាយុ​ជ្រេ​គឺជា​រឿង​មួយ​ចៀស​មិន​ផុត​ទេ ហើយ​ស្នាម​ជ្រីវជ្រួញ​គឺជា​រឿង​កើតឡើង​ទូទៅ នៅពេល​ជាតិ​កូ​ឡា​ជែ​ន និង អេ​ឡា​ស្ទី​ន ក្នុង​ជាលិកា​ស្បែក​ចាប់ផ្តើម​ស្តើង និង​ខូច​។ កន្លែង​ដែល​ឧស្សាហ៍​ចេញ​ស្នាម​ជ្រួញ​ជាងគេ​គឺ ផ្ទៃមុខ ក ខ្នងដៃ និង​ថ្ងាស​។ 

​    ​* គ្រឿងផ្សំ​៖
​    ​១- ជែ​ល​ប្រទាល​កន្ទុយក្រពើ ១/៤ នៃ​កូន​កែវ (​កែវ​ចំណុះ ២៥០ មិ​ល្លី​លីត្រ​)

​    ​២- ប្រេងដូង ២ ស្លាបព្រា​បាយ​

​    ​៣- ម្សៅ​ថ្នាំ​វីតាមីន C ១ ស្លាបព្រា​បាយ​

​    ​៤- យ៉ា​អួ​ស ២ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ឱ្យ​សព្វ រួច​ចាក់​ដាក់​កូន​ដប​ខ្មៅ​មួយ​។ ទុក​វា​ក្នុង​ទូទឹកកក​ដើម្បី​រក្សា​គុណភាព​ក្រែ​មធម្ម​ជាតិ​នេះ​ឱ្យនៅ​បានយូរ​អង្វែង​។ 

​    ​លាប​លើ​ថ្ងាស ឬ​កន្លែង​ជ្រួញ​ពីរដង​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ healthytipsworld

អ្នកនឹងចូលចិត្ត

មតិយោបល់