adverise with khmeread Jose mourinho will need to take 50

លោក Jose Mourinho នឹងត្រូវ​កាត់​ប្រាក់​ឈ្នួល ៥០% ប្រសិនបើ​ចូលរួម​ជាមួយ Manchester United

អតីត​គ្រូបង្វឹក Chelsea លោក Jose Mourinho នឹងត្រូវ​បាត់បង់​ប្រាក់បៀវត្សរ៍ ៥០​ភាគរយ ប្រសិនបើ​លោក​មាន​ម​ហិ​ច្ឆិ​តា​ក្នុងការ​ក្លាយជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម នេះ​បើ​យោងតាម​កាសែត​តូចៗ​ចេញផ្សាយ​ក្នុង​ចក្រភព​អង់គ្លេស​។​

​លោក Louis van Gaal កំពុងស្ថិត​ក្នុង​សម្ពាធ​ដ៏​ខ្លាំង​នៅ​ទឹកដី Old Trafford បន្ទាប់​ទទួលរង​បរាជ័យ​បី​ប្រកួត​ជាប់​គ្នា និង​ប្រាំមួយ​ប្រកួត​ដោយ​មិន​បានទទួល​ជ័យជំនះ ដោយបាន​ធ្វើ​ឲ្យ​លោក Jose Mourinho ក្លាយជា​បេក្ខភាព​ក្នុងការ​មក​ចូល​ជំនួស​លោក Van Gaal​។​

​លោក Mourinho គ្មាន​អាថ៌កំបាំង​ទេពី​ទំនាក់ទំនង​ជាមួយ​លោក Sir Alex Ferguson បន្ទាប់ពី​លោក​ត្រូវបាន​ក្រុម​តោ​ខៀវ Chelsea បណ្តេញ​ចេញពី​ការងារ​ជា​លើក​ទី​ពីរ​។ លោក Jose បាន​ទទូចថា​នឹងមិន​សម្រាក​ពី​បាល់ទាត់​នោះទេ ហើយ​ថា​រូបលោក​នឹង​ស្វែងរក​ទ្រនុំ​ថ្មី​នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​បើ​យោងតាម​សារព័ត៌មាន The Mirror ប្រាក់បៀវត្សរ៍ ១២ លាន​ផោន​ក្នុង​មួយឆ្នាំ ដែល​ក្លឹប Chelsea ផ្តល់​ឲ្យ​លោក Mourinho ដើម្បី​ធ្វើ​ឲ្យ​លោក​ក្លាយជា​គ្រូបង្វឹក​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះ នឹងមិន​ទទួលបាន​ពេញលេញ​នោះទេ ប្រសិនបើ​ក្រុម​បិសាច​ក្រហម Man Utd នៅតែ​ចង់បាន​លោក​ទៅ​ជំនួស​កន្លែង​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ លោក Louis van Gaal​។​

​បច្ចុប្បន្ន​ក្លឹប Manchester United បង់ថ្លៃ​ប្រាក់​ឈ្នួល​ដល់​លោក Van Gaal ក្នុង​មួយឆ្នាំ ៦ លាន​ផោន​ស្មើនឹង​ពាក់កណ្តាល​ដែល​លោក Mourinho បើក​ពី Stamford Bridge៕

adverise with khmeread

មតិយោបល់