adverise with khmeread Untitled 1

រដូវក្ដៅ​មិនដឹង​មូស​មកពីណា​ច្រើនណាស់​! បន្ទាប់មក​គាត់​ម្នាក់នេះ​រកឃើញ​ល្បិច​មួយ មូស​លែង​ហ៊ាន​ចូល​ក្បែរ​!

​    ​មនុស្ស​គ្រប់​នៅលើ​ផែនដី​នេះ​សុទ្ធ​តែមាន​បញ្ហា​ជាមួយ​មូស​ទាំងអស់គ្នា​។ សត្វល្អិត​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សត្វ​បឺត​ឈាម​និង​ធ្វើឱ្យ​អ្នកស្លាប់​ដោយសារ​ជំងឺ​ដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ជំងឺ​ផ្សេងៗ​។​

​    ​ក្រៅពីនេះ​ពួកវា​តាម​រំខាន​អ្នក​គ្រប់ពេល មិន​ថា​អ្នក​នៅទីណា​នោះឡើយ​។ សត្វ​នេះ​មក​ផ្ទះ​យើង និង​លុកលុយ​ជុំវិញ​ផ្ទះ ហើយ​បើទោះបី​សម្លាប់ ក៏​សម្លាប់​មិន​អស់​ដែរ​។​

​    ​ថ្ងៃមួយ​កូន​របស់​ស្ត្រី​អឺរ៉ុប​មួយ​រូបនេះ​ផ្ដាសាយ តឹង​ច្រមុះ ដោយសារ​លេង​ទឹកភ្លៀង​។ នៅពេល​កូន​គាត់​ឈឺ គាត់​បាន​យក​ប្រេងខ្យល់​លាប​លើ​ទ្រូង​និង​ច្រមុះ ដើម្បីឱ្យ​ធូរ​។ ចៃដន្យ​គាត់​បាន​សង្កេតឃើញថា មិនមាន​មូស​នៅក្បែរ​កូន​គាត់​ទេ ដោយសារតែ​ចំហាយ​របស់​ប្រេងខ្យល់​។​

​    ​ពេលនោះ គាត់​ក៏​ដឹង​ល្បិច​បណ្តេញ​មូស​។ ប្រសិនជា​អ្នក​ចង់បាន​ដំណេក​លក់​ស្រួល​ដោយ​សុខ​សាន គ្រាន់តែ​លាបប្រេង​ខ្យល់​ដូចជា​លើ​ជើង ដៃ និង​កន្លែង​ផ្សេងៗ​ទៀត​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ healthylifeidea

អ្នកនឹងចូលចិត្ត

មតិយោបល់