1

ចង់​បណ្តេញ​ជាតិពុល និង​បង្ការ​ជំងឺមហារីក​ពោះវៀនធំ ពិសា​ភេសជ្ជៈ​ធម្មជាតិ​នេះ​!

​    ​ការសម្អាត​ពោះវៀនធំ​គឺជា​រឿង​ចាំបាច់​ណាស់​ដែល​មនុស្ស​ជំនាន់​បុរាណ​ក្រិ​ក​តែងតែ​អនុវត្ត​។ ក្នុង​សហរដ្ឋអាមេរិក វិធី​នេះ​មាន​ប្រជាប្រិយភាព​អំឡុង​ទសវត្សរ៍ ១៩២០​។ ការសម្អាត​ពោះវៀនធំ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អនុញ្ញាតឱ្យ​យើង​កម្ចាត់​សាច់​ដែល​មិន​រលាយ និង​អាហារ​ជាច្រើន​ទៀត ដែល​បង្កើត​ជាតិ​រំអិល បង្ក​ជា​ជាតិពុល​ប៉ះពាល់​រាងកាយ​។ 

​    ​ការ​កើន​ជាតិពុល​នាំឱ្យ​រាងកាយ​អស់កម្លាំង​ល្ហិតល្ហៃ ឈឺក្បាល ឡើង​ទម្ងន់ និង​ថយចុះ​កម្រិត​ថាមពល ប៉ុន្តែ​បើ​ទុកចោល​យូរ​ឆ្នាំ ជាតិពុល​ទាំងនោះ​នឹង​បង្កបញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាច្រើន រាប់ទាំង​មហារីក​ពោះវៀនធំ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ទឹក ១ កែវ​
​    ​- ប៉ោម ១ ផ្លែ​
​    ​- គ្រាប់​ជី ១ ស្លាប​បាយ​
​    ​- ម្សៅ​គ្រាប់​កប្បាស​ទុំ ១ ស្លាបព្រា​បាយ (​មិន​ដាក់​ក៏បាន ព្រោះ​វា​មានគុណ​សម្បត្តិ​ដូច​គ្រាប់​ជីរ​ដែរ​) 
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​

​    ​* របៀប​ធ្វើ​
​    ​កិន​គ្រឿង​ទាំងអស់​ចូលគ្នា​ក្នុង​ម៉ាស៊ីន​ក្រឡុក លើកលែង​គ្រាប់​ជីរ​។ បន្ទាប់​មកចាក់​គ្រឿងផ្សំ​កិន​រួច​ចូល​កែវ​មួយ ហើយ​ដាក់​គ្រាប់​ជីរ​ចូល និង​កូរ​ឱ្យបាន ៥ នាទី​។ បន្ទាប់មក សូម​រីករាយ​តាម​ការគួរ​! 

​    ​លោកអ្នក​អាច​ពិសា​រាល់​ពីរ​បី​ខែម្តង​៕

ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់