adverise with khmeread R44

ផឹក​តែ​ស្លឹក​ទាបបារាំង​ឱ្យបាន​ពីរ​សប្តាហ៍​រឿង​ដ៏​អស្ចារ្យ​មួយ​នឹង​កើតឡើង​ចំពោះ​រាងកាយ​របស់លោក​អ្នក​!

​    ​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ជាប់មាត់​នោះទេ ផ្លែទាប​បារាំង​ថែមទាំង​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ដ៏​អស្ចារ្យ​ទៀតផង​។ ឫស សំបក​និង​ស្លឹក​របស់​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ ដោយសារតែ​គុណសម្បត្តិ​របស់​វា​។​

​    ​ការប្រើប្រាស់​តែ​ដែល​ផ្សំ​ឡើង​ដោយ​ស្លឹក​ទាបបារាំង បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ដែល​នេះ​មានន័យថា វា​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ គ្រុនក្តៅ ក្អក ការឆ្លង​មេរោគ​និង​ជំងឺ​ជាច្រើន​ផ្សេងទៀត​។​

​    ​បើ​យោងតាម​ការសិក្សា​ពី​អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ Purdue University នៃ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ស្លឹក​ទាបបារាំង​មានគុណ​ប្រយោជន៍​ដ៏​ល្អ​ក្នុងការ​ព្យាបាល​ជំងឺ​នានា ជាពិសេស​ជំងឺមហារីក​។ តាម​ការសិក្សា​នោះបាន​បង្ហាញថា ស្លឹក​ទាបបារាំង​អាច​រារាំង​ការលូតលាស់​កោសិកា​មហារីក​។ ប្រភេទ​នៃ​ជំងឺមហារីក​ដែល​អាច​ព្យាបាល​បាន​គឺ មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​សួត និង​ជំងឺមហារីក ១២ ប្រភេទ​ផ្សេងទៀត​។​

​    ​* ដំណើរការ​ធ្វើ​តែ​ស្លឹក​ទៀបបារាំង​៖
​    ​យក​ស្លឹក​ទៀបបារាំង​ចាស់​បួនដប់​សន្លឹក រួច​ដាំ​ជាមួយ​ទឹក​បី​កែវ​។ ដាំទឹក​បី​យក​ទឹក​មួយ ផឹក​វា​ពីរដង​ក្នុង​មួយថ្ងៃ និង​ផឹក​ឱ្យបាន ២ សប្តាហ៍ ដើម្បី​ទប់​កុំឱ្យ​កោសិកា​មហារីក​លូតលាស់​ក្នុង​រាងកាយ​៕ 

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់