adverise with khmeread 1

ស៊ុត​ឆ្អិន​មួយ​គ្រាប់​អាចជួយ​ដោះស្រាយ​បញ្ហា​លើស​ជាតិ​ស្ក​រក្នុង​ឈាម​បាន​!

​    ​នាពេល​បច្ចុប្បន្ននេះ យើងទាំងអស់គ្នា​កំពុង​ទទួលយក​ជាតិពុល​និង​សារធាតុ​មិនល្អ​ផ្សេងទៀត​ពី​ចំណីអាហារ​ដែល​យើង​ទទួលទាន​សព្វថ្ងៃ​។ អាហារ​មិនល្អ​ទាំង​នោះបាន​បង្ក​ឱ្យ​យើង​កើត​ជំងឺ​ផ្សេងៗ​ដែល​បានធ្វើឱ្យ​យើង​ខាតបង់​ទាំង​ពេលវេលា​និង​លុយកាក់​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បង្កឡើង​ដោយ​ចំណីអាហារ​ដែល​យើង​ទទួលទាន​មិនបាន​យកចិត្តទុកដាក់​។​

​    ​យោងតាម​ការអះអាង​ខាងលើ នៅថ្ងៃនេះ យើង​នឹង​បង្ហាញ​ពី​គ្រឿ​ផ្សំ​សាមញ្ញៗ​ដើម្បី​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​ឈាម​តាម​វិធី​លឿន​និង​ងាយស្រួល ប៉ុន្តែ​ដរាបណា​ទាល់តែ​អ្នកធ្វើ​វា​ទៀងទាត់​ដែរ​។​

​    ​* អ្វីដែល​អ្នកត្រូវការ​៖ 
​    ​- ស៊ុត​មួយ​គ្រាប់​
​    ​- ទឹកខ្មេះ​ប៉ោម​

​    ​* របៀប​ធ្វើ​
​    ​នៅពេល​ល្ងាច អ្នក​ត្រូវ​ស្ងោរ​ស៊ុត​រហូត​ទាល់តែ​ផ្នែក​ខាងក្នុង​រឹង​។ បន្ទាប់មក បកសំបក​វា​ចេញ​ឱ្យអស់​និង​យកស​មចាក់​ថ្នមៗ​ទៅលើ​ស៊ុត​កុំឱ្យ​បែក​។ ក្រោយមក យក​វា​ទៅ​ដាក់​ក្នុង​ផ្ទិ​ល​និង​ចាក់​ទឹកខ្មេះ​ប៉ោម​ចូល​។​

​    ​ទុក​វា​ចោល​មួយ​យប់ ហើយ​ព្រឹក​ឡើង​បក​ចោល​ស្រទាប់​រំអិល​ដែល​នៅ​ខាងក្រៅ​និង​ទទួលទាន​វា​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ចំនួន ២ ទៅ ៣ ថ្ងៃ​ជាប់​គ្នា​។ បន្ទាប់មក​អ្នក​អាច​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​ធ្វើតេស្ត​មើល​កម្រិត​ស្ករ​ក្នុង​ឈាម​ដើម្បី​បញ្ជាក់ថា អ្នក​បាន​កាត់បន្ថយ​ក​ម្រិ​ត​ស្ករ​ក្នុង​ឈាម​របស់​អ្នក​បាន​កម្រិតណា​៕

adverise with khmeread
ប្រភព៖ mrhealthyalternative

អ្នកនឹងចូលចិត្ត

មតិយោបល់