966b3ef9972c40c757d83ea395592ac3

ចង់បាន​សក់វែង​រលើ​បរ​លោង​មាន​ទម្ងន់ អនុវត្តតាម​វិធីសាស្ត្រ​ធម្មជាតិ​មួយ​នេះ​!

​    ​មិត្ត​នារី ដែល​ចង់បាន​សក់​ស្អាត​វែង រលើបរលោង និង​មាន​ទម្ងន់ បាន​ចូលមក​អាន​ចំ​អត្ថបទ​ហើយ​។ វិធី​ធ្វើឱ្យ​សក់វែង​បែប​ធម្មជាតិ​មិន​ពិបាកធ្វើ​នោះទេ បើ​លោកអ្នក​មិនមែនជា​មនុស្ស​ខ្ជិល​។​

​    ​វិធីសាស្ត្រ​គឺ​ងាយស្រួល​បំផុត​៖
​    ​- ពង​ទា ១ គ្រាប់ យក​ទាំង​ផ្នែក​ក្រហម​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​

​    ​ដំបូង​ត្រូវ​វាយ​ពង​ទា​ឱ្យ​ឡើង រួច​ចាក់​ទឹកឃ្មុំ​មួយ​ស្លា​ព្រា​បាយ​ចូល ហើយ​វាយ​ឱ្យ​សព្វ​ម្តងទៀត សឹម​ចាក់​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​ហើយ​វាយ​ឱ្យ​សព្វ​តាម​ក្រោយ​។ បន្ទាប់មក​លោកអ្នក​នឹង​ទទួលបាន​គ្រឿងផ្សំ​ជួយ​បណ្តុះ​សក់​ឱ្យ​វែង​មួយឈុត​យ៉ាង​ងាយស្រួល​បំផុត​។ 

​    ​យក​គ្រឿងផ្សំ​ទាំងនេះ​លាប​លើ​ស្បែកក្បាល​ប្រហែល ១ ម៉ោង វា​នឹង​ជួយផ្តល់​ជីវជាតិ​ដល់​សក់ និង​ផ្តល់​សំណើម ដែល​ធ្វើឱ្យ​សរសៃសក់​មាន​ទម្ងន់ ជាហេតុ​ជំរុញ​ឱ្យ​សក់​លូតលាស់​បានល្អ និង​វែង​ដូច​បំណងប្រាថ្នា​។ លោកអ្នក​អាច​លាប​វា​ពីរដង​ក្នុង​មួយខែ ហើយនឹង​ឃើញ​លទ្ធផល​ដូចខាងក្រោម​៖ 

​    ​- សក់​ភ្លឺ​រលើបរលោង​
​    ​- កាត់បន្ថយ​ការ​ស្ងួត​បែក​ចុង​
​    ​- ដុះ ២ អ៊ី​ញ​ក្នុង​រយៈពេល ៣ ខែ​
​    ​- ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​មាន​ទម្ងន់​៕

 

ប្រភព៖ stylecraze

អ្នកនឹងចូលចិត្ត

មតិយោបល់