Aa

Aoora ដកខ្លួន​ចេញពី​ក្រុម AA ដើម្បី​បន្តសកម្មភាព​សម្តែង​ទោល​

​    ​តារាចម្រៀង​កូរ៉េ Aoora សមាជិក​របស់​ក្រុម​ចម្រៀង​បុរស AA (Double A) បាន​ដកខ្លួន​ជា​ផ្លូវការ​ពី​ក្រុម​របស់ខ្លួន​ហើយ​។​

​    ​កិច្ចសន្យា​របស់​តារាចម្រៀង​រូបនេះ​ជាមួយ​ក្រុម Blue Star Entertainment បាន​ផុតកំណត់​កាលពី​ខែមីនា ហើយ​ចាប់តាំងពី​ពេល​នោះមក នាង​បាន​ចេញពី​ទីភ្នាក់ងារ​នេះ​និង​ក្រុម AA​។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​តារាចម្រៀង​រូបនេះ​ផ្ទាល់​តាម​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃទី​២៤​ខែឧសភា​។​

​    ​បន្ទាប់ពី​ការបង្ហាញ​មុខ​លើកដំបូង​កាលពី​ឆ្នាំ​២០១១ ក្នុងឋានៈ​ជា​តារាចម្រៀង​រែ​ប Aoora បាន​បន្ត​ការសម្តែង​ជា​លក្ខណៈ​ទោល​និង​ចូល​រួមការ​ឃោស នា​ជា​ក្រុម​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។ តារាចម្រៀង​រូបនេះ​ចេញផ្សាយ​អាល់ ប៊ុ​ម​ចម្រៀង​ទោល​ដ៏​ចម្រូងចម្រាស “69” កាលពី​ខែមីនា​ឆ្នាំ​២០១៣ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ចំពោះ​បទ “Body Party” ហើយ​ក្រោយមក​បាន​សហការ​ជាមួយ​សមាជិក​ក្រុម Hoik ក្នុងការ​ឃោសនា​ជា​ក្រុម​។​

​    ​ការចាកចេញ​នេះ​ធ្វើ​ឲ្យ​ក្រុម AA នៅសល់​សមាជិក​តែ​ពីរ​នាក់ Woosang និង Hoik ប៉ុន្តែ​ស្ថានភាព​នៃ​កិច្ចសន្យា​របស់​ពួកគេ​មិន​ច្បាស់​ទេ​។ បច្ចុប្បន្ន Aoora កំពុង​ត្រៀមខ្លួន​សម្រាប់​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ទោល ដែល​គេ​រំពឹងថា នឹង​ចេញ លក់​នៅ​ខែមិថុនា​ឬ​ខែកក្កដា​៕

ប្រភព៖ Soompi

មតិយោបល់