adverise with khmeread Janet and james

អតីត​ស្វាមី​លាតត្រដាង​រឿងអាស្រូវ​របស់ Janet Jackson

​    ​អតីត​ស្វាមី​របស់​តារាចម្រៀង Janet Jackson បានធ្វើ​ការអះអាង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា តារាចម្រៀង​រូបនេះ​មានកូន​ជាទី​ស្រឡាញ់​ចំនួន​ពីរ​នាក់​។​

​    ​តាម​ព័ត៌មាន​ថា តារាចម្រៀង​វ័យ​៥០​ឆ្នាំ​រូបនេះ​ទើប​នឹងមាន​ទម្ងន់​កូន​ដំបូង ប៉ុន្តែ​អតីត​ស្វាមី​របស់​នាង James DeBarge បាន​ចោទប្រកាន់ថា នាង​បាន​លាក់បាំង​រឿង​មានកូន​មិន​ឲ្យ​លោក​ដឹង​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេល​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា ហើយ​ថា Janet បាន​យក​កូន​ទៅ​ឲ្យ​គេ​ចិញ្ចឹម​។​

​    ​លោក James បាន​និយាយថា “​ខ្ញុំ​មិនដឹងថា Janet មានកូន​ទេ​”​។ លោក James DeBarge អះអាងថា កូន​ម្នាក់​ក្នុងចំណោម​កូន​ទាំងពីរ​គឺជា​នារី​ម្នា​ក់វ័យ​៣០​ឆ្នាំ ហើយ​ធ្លាប់បាន​ទាក់ទង​មក​លោក​កាលពី​ពីរ​ឆ្នាំមុន ប៉ុន្តែ​អ្នក​ទាំងពីរ​មិនទាន់បាន​ជួបគ្នា​ដោយផ្ទាល់​នៅឡើយ​ទេ​។​

​    ​លោក James ដែល​បាន​រៀបការ​ជាមួយ​តារាចម្រៀង​ប៉ប់​រូបនេះ​ពី​ឆ្នាំ​១៩៨៤​ដល់​១៩៨៥ បាន​ចោទប្រកាន់ថា កូនឥតខាន់ស្លា​ម្នាក់ទៀត​គឺជា​ក្មេងប្រុស ដែល​ក៏​ត្រូវបាន​យកទៅ​ឲ្យ​គេ​ចិញ្ចឹម​ផងដែរ​។ Janet មិនទាន់​និយាយ​អ្វី​ទាក់ទង​នឹង​រឿងនេះ​នៅឡើយ​ទេ​។​

​    ​លោក​បាន​និយាយថា នារី​ម្នាក់​នោះបាន​និយាយ​ជាមួយ​លោក​អំពី​ការធ្វើ​តេស្ត​បញ្ជាក់​ពី​ភាពជា​ឪពុក បន្ទាប់ពី​អះអាងថា Janet បាន​បោះបង់​នាង​ចោល​នៅពេល​នាង​កើតមក​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់