adverise with khmeread 1

Mourinho នឹង​ទិញ Ibrahimovic មក Old Trafford មុនគេ និង​ប្រជែង​ទិញ Stones ជាមួយ​លោក Guardiola

​    ​លោក Jose Mourinho នឹងត្រូវ​ប្រកាស​ជា​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​រយៈពេល ៤៨ ម៉ោង​ទៀត និង​បាន​ប្តេជ្ញា​ធ្វើឱ្យ​កីឡាករ Zlatan Ibrahimovic ក្លាយជា​កីឡាករ​ចំណូល​ថ្មី​មុនគេ​បង្អស់​នៅ​ទឹកដី Old Trafford​។​

​    ​Ibrahimovic នឹង​ក្លាយជា​កីឡាករ​ឥតមាន​តម្លៃ​ខ្លួន បន្ទាប់ពី​ចាកចេញ​ពី Paris SG ប៉ុន្តែ​នឹង​នៅតែ​ទាមទារ​ថ្លៃ​ចុះកិច្ចសន្យា ១១,៧ លាន​ដុល្លារ បន្លាយពេល​កិច្ចសន្យា ២ ឆ្នាំ និង​ប្រាក់​ឈ្នួល ៣០០.០០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។

​    ​តារាបាល់ទាត់​ស៊ុយអែត​អាយុ ៣៤ ឆ្នាំ​រូបនេះ​គឺជា​ប្រភេទ​កីឡាករ​និមិត្តរូប ដែល​ប្រធាន​ក្លឹប United លោក អេ​ដ វូដ​វ៉ាដ ចង់បាន​ដើម្បី​ចាប់ផ្តើម​យុគសម័យ​លោក Mourinho និង​ត្រូវគេ​ជឿថា​រូបគេ​ចង់​ធ្វើការ​ជាមួយ​អតីត​គ្រូបង្វឹក Inter Milan ចាស់​របស់ខ្លួន​ម្តងទៀត​។

​     ការតែងតាំង​លោក Mourinho កាន់តែ​ខិតជិត​មកដល់ នៅពេល​ភ្នាក់ងារ​របស់គាត់​គឺ​លោក Jorge Mendes ជួប​លោក​វូដ​វ៉ាដ​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​អង្គារ​។ ពួកគេ​យល់ព្រម​លក្ខខណ្ឌ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ​តម្លៃ ៦៥,៧៧ លាន​ដុល្លារ និង​ពិភាក្សា​អំពី​គោលដៅ​ផ្ទេរ​កីឡាករ​ដែល​អាចធ្វើ​ទៅបាន​។​

​     កីឡាករ​ទាំងនោះ​រួមមាន ខ្សែការពារ John Stones របស់ Everton ដែល Mourinho ព្យាយាម​ទិញ​មក Chelsea រដូវក្តៅ​មុន​។ លោក Mourinho នឹង​ប្រឈម​ការ​ប្រជែង​ទិញ​យ៉ាង​ស្វិតស្វាញ​ពី Man City និង​គ្រូបង្វឹក​ថ្មី​របស់​ពួកគេ​គឺ លោក Pep Guardiola ក្នុង​អ្វីដែល​អាចជា​សង្គ្រាម​ទីមួយ​ក្នុងចំណោម​សង្គ្រាម​ជាច្រើន​រវាង​គូប្រជែង​ស៊ីសាច់ហុតឈាម​ទាំងពីរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់