adverise with khmeread 1

Messi បង្ហើប​ឱ្យដឹងថា នឹង​ចាក​ចេញពី Barcelona

​    ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បាន​ចំណាយ​ពេលវេលា​ជាច្រើន​របស់គាត់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​ម្ចាស់​ពានរង្វាន់​កីឡាករ​ល្អ​របស់​ពិភពលោក​ប្រាំ​សម័យកាល​រូបនេះ​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​នៅពេល​ខាងមុខ​។​

​    ​Messi បាន​ផ្ទេរ​មក​ប្រទេស​អេ​ស្ប៉ា​ញ​ពី​ស្រុកកំណើត Rosario របស់ខ្លួន​នៅពេលដែល​គាត់​មាន​អាយុ ១៣ ឆ្នាំ បន្ទាប់ពី​ត្រូវបាន​ចាប់អារម្មណ៍​ដោយ​ក្រុម Barcelona​។ ប៉ុន្តែ​បន្ទាប់ពី​សោយសុខ​នឹង​អាជីព​ដ៏​ជោគជ័យ​របស់ខ្លួន​រួចមក ខ្សែប្រយុទ្ធ​រូបនេះ​បាន​ប្រាប់ថា នឹង​ចាក​ចេញពី​ក្លឹប​កាតា​ឡាន​មួយ​នេះ​។​

​    ​និយាយ​ជាមួយ​វេ​ប​សាយ Sports Illustrated កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ប្រាប់ថា "Barcelona បានផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​។ ខ្ញុំ​ធំធាត់​នៅទីនេះ ហើយ​ខ្ញុំ​ពេញចិត្ត​ជីវិត​របស់ខ្ញុំ​នៅទីនេះ ប៉ុន្តែ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្ញុំ​វិញ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់