adverise with khmeread 90dd49b4 74b5 4200 8338 08dfc4266a28

ជនជាតិ​ចិន​ម្នាក់​ស្រ​វឹ​ស្រា​ភ្លេច​សោ​ក្នុង រថយន្ត​ជាប់ ​Lock កើត​ចិត្ត​ខឹង​ដើរ​វាយ​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​ចុងក្រោយ​វាយ​បំបែក​កញ្ចក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ចុះ​ពី​រថយន្ត​ដើរទៅ​បត់ជើងតូច ភ្លេច​ដក​សោ​ចេញពី​រថយន្ត លុះ​ត្រឡប់មកវិញ​បើកទ្វារ​បែរជា​ជាប់គន្លឹះ ​(Lock )​ ហើយ​បាន​កើតមាន​កំហឹង ដើរ​វាយ​ផ្ទះ​ប្រជាពលរដ្ឋ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៦​នៅតាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    បុរស​ជនជាតិ​ខាងលើ​ដោយ​មិនបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ  បើករថយន្ត​ម៉ាក​តូ​យូ​តា សាន់​តា​ហ្វី ពណ៌​ស្ករ​ពាក​ស្លាក​លេខ​ភ្នំពេញ​2AG-7482​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​និយាយថា ដំបូង​គេ​បាន​ឮសូរ​សន្ធឹក​រថយន្ត​បាន​ឈប់​នៅ​ផ្ទះជួល​កន្លែងកើតហេតុ​។ លុះ​មួយសន្ទុះ​មក​បានឮ​សំឡេង​ស្រែក​នៅ​ខាងក្រៅ​បន្ទប់​ហើយ​វាយ​ជញ្ជាំង​ផ្ទះ​ពេលនោះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ភ័យ​ពេក​បាន​តេ​ប្តឹង​សមត្ថ​កិច្ច​មក​អន្តរាគមន៍​។​

    ពេល​សមត្ថកិច្ច​មកដល់​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​កំពុង​មួរ​ម៉ៅ​អង្គុយ​លើក​គ្រែ​មុខផ្ទះ​ប្រជាពលរដ្ឋ​ហើយ​យក​របស់របរ​ក្រវែង​ចោល​បណ្តាលឱ្យ​ខូច​បាក់បែក​អស់​គ្រែ​ចំនួន​មួយទៀត​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​សួរនាំ​ជនជាតិ​ចិន​ខាងលើ​ដោយបាន​សារភាពថា រូបគេ​បាន​ឈប់​រថយន្ត​ចុះ​បត់ជើងតូច​ហើយ​បិទទ្វា​រថយន្ត​ដោយ​ភ្លេច​កូនសោ​នៅក្នុង​រថយន្ត​ហើយ​រូបគាត់​បាន​ស្រែកហៅ​អ្នក​នៅក្នុង​បន្ទាប់​ឱ្យ​ចេញមកក្រៅ​ដើម្បី​ជួយ​មើល​គាត់​ហើយ​ជនជាតិ​ចិន​ខាងលើ​បាន​តេ​ហៅ​មិត្តភក្តិ​៤​នាក់​ទៀត​មក​កន្លែងកើតហេតុ​។​

    បន្ទាប់មកទៀត​សមត្ថកិច្ច​បាន​ជួយ​រក​គ្រប់​មធ្យោបាយ​ជិត​មួយ​ម៉ោង​តែ​យក​សោ​ក្នុង​រថយន្ត​មិនបាន​បន្ទាប់មក​ជនជាតិ​ចិន​ខាងលើ​បាន​ខ្ចី​ញញួរ​វាយ​កញ្ចក់​ទើប​យកចេញ​បាន​។​

    ក្រោយពេល​កើតហេតុ​ភាគី​ជនជាតិ​ចិន​បាន​សង​សម្ភារៈ​ខូចខាត​ទាំងអស់​ចំនួន​៧០ ដុល្លារ​ទៅលើ​ការ​ខូ​ត​ខាត​គ្រែ​និង​របស់របរ​ផ្សេ​រ​ទៀត ដោយ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់