adverise with khmeread 1

អាវុធហត្ថ​ខេត្តកណ្តាល​ឃាត់​មនុស្ស​៨​នាក់​ចែកចាយ​និង​ប្រើ​គ្រឿងញៀន​

    កណ្តាល ៖ អាវុធហត្ថ​ខេត្តកណ្តាល​បាន​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ និង​ប្រើប្រាស​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ​២០១៦ បាន​ចំនួន​៣​លើក​ឃាត់​មនុស្ស​​នាក់​ដកហូត​ថ្នាំញៀន​២០​កញ្ចប់ ទម្ងន់ 100.08g បើ​គិត​ជា​លុយ​ជាង ៨​លាន​រៀល ឧបករណ៍​សម្រាប់​ជក់ និង សម្ភារ​:​មួយចំនួន​។​

    ទី​១-​នៅវេលា​ម៉ោង១៤ និង៣០​នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ក្នុង ភូមិ​លេខ​1 ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​នាក់ ៤ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ជនសង្ស័យ ១. ភេទ​ប្រុស អាយុ២១​ឆ្នាំ (​ជួញដូរ​) ២. ភេទ​ប្រុស អាយុ២៥ឆ្នាំ (​រក្សាទុក​និង​ជួញដូរ​) ៣. ភេទ​ប្រុស អាយុ១៦ឆ្នាំ (​ប្រើប្រាស់​)​ និង​4. ភេទ​ស្រី អាយុ២០ឆ្នាំ (​ប្រើប្រាស់​)​។ វត្ថុតាង​ចាប់យក​ សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ០៥​កញ្ចប់​ធំ និង ០១​កញ្ចប់​តូច ទម្ងន់ 44.1g និង ឧ​បករណ៍​ប្រើប្រាស់ សម្ភារ​:​វេច​ខ្ចប់​មួយចំនួន។​

    ចម្លើយសារភាព​ពី​ជនសង្ស័យ​បង្ក្រាប នៅ​ស្អាង​នៅវេលា​ម៉ោង១៣ ​និង៤៥នាទី ថ្ងៃទី២៤ ខែ​ឧសភា ​ឆ្នាំ​២០១៦ បានធ្វើការ​ពន្លាត​ដែនដី សហការ​ជាមួយ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​អាវុធហត្ថ​បាន​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​២2 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភេទ​ស្រី អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅក្នុង​ភូ​​មិ២៣ សង្កាត់​បឹងកក់​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។ យោងតាម​ការចង្អុល បង្ហាញ​ពី​ជនសង្ស័យ​បង្ក្រាប​នៅ​ស្អាង​កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។ ចាប់យក​វត្ថុតាង សារធាតុ​ញៀន​ចំនួន ០២កញ្ចប់​ធំ (០២​ជ្រុង​) ទម្ងន់ 49.6g។​

    ទី​២- នៅវេលា​ម៉ោង១៥ និង៤០​នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើ​ដង​ផ្ល​វ​ចំណុច ភូមិ​វិហា​សួគ៌​ជើង ឃុំ វិហា​សួ​គ៏ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់​។​

    មន្ត្រី​អាវុធហត្ថ​និយាយថា ជនសង្ស័យ​១. ភេទ​ប្រុស អាយុ១៦ឆ្នាំ ទិញយក​ប្រើប្រាស់​និង​២. ភេទ​ប្រុស អាយុ១៩​ឆ្នាំ អ្នកផ្តល់​ប្រាក់​ឲ្យ​ទិញ​។ វត្ថុតាង​ចាប់យក​:​សារធាតុ​ញៀន ម៉ា​ទឹកកក​ចំនួន ០៥ ​កញ្ចប់​តូច ទម្ងន់ 0.78g។​

    ទី​៣-​វេលា​ម៉ោង០៧ ​និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ឃាត់ខ្លួន​ជ​នស​ង្ស័យ ០១ នាក់ ភេទ​ប្រុស អាយុ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ​វត្ថុតាង​ចាប់យក​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន១០​ក​ព្ចា​ប់​(​ធំ ០១​កញ្ចប់​)​ទម្ងន់​ ​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១, ​កាំភ្លើង​កែច្នៃ​ប្រើ​ខ្យល់០១​ដើម​,​ ដែកឆាប​ចុង​ស្រួច​ចំនួន០១ដី​​មេ និង​ដែក​ស្នរ​ចុង​ស្រួច​០១​ដើម​ និង​សម្ភារ​:​វេច​ខ្ចា​ប់ និង សំរាប់​ប្រើ​ប្រាស់​មួយចំនួន។

​    លទ្ធផល​សរុប​អាវុធហត្ថ​ឃាត់ខ្លួន​ជន​ស​ង្ស័យ ០៨ នាក់ (​ស្រី០២នាក់​) ដកហូត​បាន​សារធាតុ​ញៀន​ចំនួន ២០ ​កញ្ចប់ ទម្ងន់ 100.08g បើ​គិត​ជា​លុយ​ជាង ៨​លាន​រៀល ឧបករណ៍​សម្រាប់​ជក់ និង សម្ភារ​:​មួយចំនួន​។​

    បច្ចុប្បន្ន មន្ទីរជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត អនុវត្តតាម​នីតិវិធី​ច្បាប់៕​


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់