adverise with khmeread E5c748b5 36e2 4bbe aab1 a7bfcee334f7

ផឹក​ក្នុង​វង់​ជាមួយគ្នា​សោះ កាប់​គ្នា​ឱ្យ​របួស​ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​២៤ ​ឧសភា​ ឆ្នាំ​២០១៦ ម៉ោង​៨​យប់​នៅ​ចំណុច​ភូមិ​ជ័យ​តូច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ស្រ៊ិន វ៉ាន់​ថា​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​របួសស្នាម កដៃ ០១​កន្លែង និង​ខ្នង​០១​កន្លែង។​

    ចំណែក​ជនល្មើស ឈ្មោះ ប៉ូ ឈាង​លឹម ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មកររោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ឃាត់ខ្លួន​ វត្ថុតាង​ចាប់យក​កាំបិត​បុ័ងតោ ១។

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​ល្ងាច ឈ្មោះ ប៉ូ ឈាង​លឹម ឈ្មោះ មឿ​ន ប៊ុន​លាង, ឈ្មោះ មឿ​ន ចាន់​សេង, ឈ្មោះ ខា ហៀ​ង, ឈ្មោះ ម៉ូ ពន្លឺ, និង​ឈ្មោះ ធី​ម ប៊ុន​ថេ​ង បាន​អង្គុយ​ផឹក​ស្រាស​នៅលើ​គ្រែ​ក្រោមផ្ទះ​ឈ្មោះ មឿ​ន សយ (​ប្តី​ប្រពន្ធ​)​។​

    រហូតដល់​ម៉ោង ៥​ល្ងាច ឈ្មោះ ប៉ូ ឈាង​លឹម បាន​ជិះ​ម៉ូតូ​ទៅផ្ទះ​ជន​រង គ្រោះ​ឈ្មោះ ស្រ៊ិន វ៉ាន់​ថា​ន និង​ឌុប​ជនរងគ្រោះ​មក​ផឹក​ស្រាស​ជាមួយ ពេលមកដល់ ក៏​នាំគ្នា​ផឹក ស៊ី ដល់​វេលា​ម៉ោង​៨​យប់​នា​ថ្ងៃ​ដដែល​ជនល្មើស បាន​ចាក់​ស្រា​ឲ្យ ជនរងគ្រោះ ផឹក តែ​ជនរងគ្រោះ​មិន​ផឹក​ព្រមទាំង និយាយថា «​កុំ​ចាក់​ស្រា​ច្រើន ពេក »​។​

    បាន​បន្តិច​ជនល្មើស ក៏​ចុះ​ពីលើ​គ្រែ​ដើរទៅ រោង​បាយ​ម្ចាស់ផ្ទះ​ឃើញ​កាំបិត​បុ័ងតោ ក៏យក មក​កាប់​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស ស្នាម​ត្រូវ​កដៃ និង​ខ្នង។ ពេលនោះ​ជនរងគ្រោះ​បាន​រត់​ទៅផ្ទះ​ខ្លួន ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​បាន​រាយ​កាណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ័យ​ធំ ភ្លាមនោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ល្មើស​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល។​

    ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ តាម​នីតិវិធី៕ 

adverise with khmeread

មតិយោបល់