adverise with khmeread Giggs

Robbie Savage: Ryan Giggs គួរទទួលបានតំណែងគ្រូបង្វឹកនៅ Man Utd

          អតីត​មិត្ត​រួម​ក្រុម​របស់ Ryan Giggs គឺកីឡាករ Robbie Savage​ និយាយ ថា Giggs គួរតែទទួលបានតំណែងជា​គ្រូ​បង្វឹក​នៅ Man Utd។ ប៉ុន្តែដល់ពេល​ដែល Giggs ត្រូវ​ដើរចេញពី​ក្លឹប​​ Man Utd ​ហើយ​ នឹង​ត្រូវ​ចាប់​យក​អាជីព​គ្រូបង្វឹក​ក្រៅពីពហុកីឡាដ្ឋាន​ Old Trafford ហើយ​។

          គ្រូបង្វឹកលោក Louis Van Gaal ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​ថ្ងៃច័ន្ទ ហើយ​លោក Jose Mourinho នឹងត្រូវ​មកជំនួស​ ​ស្របពេល​ Giggs កំពុង​សង្ឃឹម​ពីតំណែងជា​គ្រូ​បង្វឹក​នៅ Man Utd ។​ ក្តីរំពឹង​ថា នឹង​ទទួល​បាន​តួនាទី​នៅ Man Utd ​ហាក់ដូចជា​រំលង​ទៅ​ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​បម្រើការងារជា​ជំនួយ​ការ​របស់​លោក David Moyes ជា​ជំនួយ​ការ​បង្វឹក​របស់លោក Van Gaal និងធ្វើជា​អ្នក​​ដឹកនាំបណ្តោះ​អាសន្ន​ បន្ទាប់ពី​លោក Moyes ចាកចេញ។

          Savage បាននិយាយថា “​ខ្ញុំសោកស្តាយ​សម្រាប់ Giggs។ ខ្ញុំជឿថា​ ពួក​គេ​គួរ​ផ្តល់​ការ​ងារ​​ជាគ្រូ​បង្វឹក​នេះមក​ឲ្យ​ Giggs នៅពេល​លោក Alex Ferguso​ លា​លែង​ មិន​គួរ​ឲ្យទៅ​លោក Moyes ទេ ហើយ​ក្រោយ​មក​ ពួកគេគួរតែផ្តល់​ឲ្យ​គាត់​នៅពេល​លោក Van Gaal ចេញផងដែរ៕

adverise with khmeread

មតិយោបល់