adverise with khmeread Rodgers

Brendan Rodgers ត្រូវធ្វើយ៉ាងណាឲ្យ Celtic បានចូលលេង CL

          អតីត​គ្រូបង្វឹក​ក្លឹប Liverpool ដែលនិងក្លាយជា​អ្នក​ស្នង​តំណែង​គ្រូបង្វឹក Ronny Deila នៅ​ពហុកីឡាដ្ឋាន Parkhead លោក Brendan Rodgers​​ ត្រូចបាន លោក Neil Lennon ​ព្រមានថា ធ្វើ​យ៉ាងណា​ប្រែកា្លយ​ក្រុម Celtic ឲ្យក្លាយ​ទៅ​​​​ជា​ក្រុម​ខ្លាំង។​ ​

          តំណែង​ជើង​ឯក​ SPL របស់​ក្រុម Celtic ប្រឈម​នឹង​ការ​គំរាម​កំណែង​ពី​ក្លឹប Rangers នៅ​រដូវ​កាល​ក្រោយ​ បន្ទាប់ពី​គូប្រជែង​ចាស់​បាន​វិល​ត្រឡប់​មក​កាន់​ក្របខណ្ឌ​កំពូល​វិញ។​ លោកបាននិយាយថា “​ប្រាកដណាស់ ពួកគេ​ត្រូវ​តែ​ដណ្តើម​ពាន​ឲ្យ​បាន។ វា​ជា​ឆ្នាំដ៏សំខាន់​ ខណៈ​ពេល​ក្រុម Rangers បាន​ត្រឡប់​មក​វិញ ប៉ុន្តែ​ Celtic គឺជា​ក្រុម​ខ្លាំង​ទាំង​ក្នុងនិងក្រៅទឹកដី។​ អ្វីដែល Celtic ចង់​បាន គឺជាប់លេង​នៅ​ក្រប​ខណ្ឌ​ឆេម​ពាន​លីក​និង​ឆ្លងចូល​វគ្គ​ជម្រុះក្នុងពូល​ដែល​ ពួកគេខក​ខានឱកាស​នេះរយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់