adverise with khmeread Blank

ចេញពីស៊ីការឈ្លោះវ៉ៃគ្នាប៉ូលិសឃាត់ខ្លួនម្នាក់

    ពោធិសាត់ ៖ បុរសម្នាក់ក្នុងចំណោមគ្នីគ្នា៣នាក់ត្រូវបានប៉ូលិសស្រុកបាកានឃាត់ខ្លួនកាលពីថ្ងៃ២២ធ្នូឆ្នាំ២០១៥វេលាម៉ោង៧និង៥នាទីយប់នាទីនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិសាត់បន្ទាប់ពីមកស៊ីការផឹកស្រវឹងឈ្លោះហើយវ៉ៃតប់គ្នានិងវាយបំផ្លាញម៉ូតូ៣គ្រឿង។
   ប៉ូលិសស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់១-ឈ្មោះឈុំ សុភ័ក្រភេទប្រុសអាយុ២៨ឆ្នាំ(ឃាត់ខ្លួន)២-ឈ្មោះសុចណៃភេទប្រុសអាយុ២៨ឆ្នាំ(គេចខ្លួន)និង៣-ឈ្មោះទេព ម៉ៅអាយុ២៤ឆ្នាំ(គេចខ្លួន)។អ្នកទាំង៣រស់នៅភូមិកេីតហេតុ។
    ចំណែកជនរងគ្រោះឈ្មោះទួន ទីវភេទប្រុសអាយុ២៦ឆ្នាំនិងឈ្មោះតាន់ វណ្ណឌីភេទប្រុសអាយុ២២ឆ្នាំស្នាក់នៅភូមិជាមួយគ្នាខូចខាតមូតូ៣គ្រឿង។
    ប៉ូលិសបន្តថា មូលហេតុ:ជនរងគ្រោះនិងជនសង្ស័យចេញពីសុីការជិះម៉ូតូជាមួយគ្នាហើយមានជម្លោះពាក្តសម្តីរួចវាគ្នានិងបំផ្លាញម៉ូតូ៣គ្រឿង។ភ្លាមនោះប៉ូលិសឃាត់ខ្លួនឈ្មោះឈុំ សុភ័ក្របញ្ជូនទៅអធិការដ្ឋានស្រុក៕

adverise with khmeread

មតិយោបល់