adverise with khmeread Iphone ghost1

បុរស​ម្នាក់​ឃើញ​មាន​រូប​ខ្មោច​ស្រី​ជាប់​ទូរស័ព្ទ​របស់គាត់​គួរឱ្យខ្លាច​! តើ​វា​ជាការ​ពិត​ទេ​?

​    ​តើ​ក្នុង​វីដេអូ​នេះ​ពិតជា​បង្ហាញ​រូប​ខ្មោច​នៅក្នុង​ទូរស័ព្ទដៃ iPhone មែនឬ​?

​    ​វីដេអូ​នេះ​ត្រូវបាន​គេ​មើល​រហូត​ទៅ ២ លាន​ដង ដោយ​មនុស្ស​ជឿថា​អាចជា​ឧប្បត្តិហេតុ​អប្បិយ​ជំនឿ​មួយ​។​

​    ​ក្នុង​វីដេអូ​បង្ហាញ​ពី iPhone មួយ​ជាមួយនឹង​រូបភាព​មុខ​ស្ត្រី​ម្នាក់​នៅលើ Camera Roll មាន​ស្នាម​ជាំ​នៅលើ​ភ្នែក​និង​មើលទៅ​ដូច​នាង​កំពុង​ដេក ឬ​ស្អី​ម្យ៉ាង​គួរ​ខ្លាច​ក្រៃលែង​។​

​    ​ប៉ុន្ដែ​បុរស​ម្នាក់​នោះ​ដែល​បាន​ទិញ iPhone ថ្មី​អះអាងថា​គាត់​មិនដែល​ថតរូប​ភាព​បាន​ម្ដងណា​ឡើយ ហើយ​គាត់​បាន​ងឿងឆ្ងល់​ជាខ្លាំង​ថា​តើ​រូបភាព​នេះ​ចូលមក​ទីនេះ​ដោយ​របៀប​ណា​។​

​    ​គាត់​និយាយថា គាត់​មិនអាច​បើក​រូបនោះ​ចេញ​ទេ នៅពេល​គាត់​ចុច​លើ​រូប​ដើម្បី​មើល​ឱ្យ​កាន់តែ​ជាក់ច្បាស់​។​

​    ​លោក Julian Calavero ជា Youtuber ល្បី​ម្នាក់ បាន​ចែករំលែក​រឿងនេះ​និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​    ​តាម​របាយការណ៍​វេ​ប​សាយ RPP បានឱ្យដឹង គាត់​អះអាងថា នៅពេល​បុរស​ម្នាក់​នោះ​យក​ទូរស័ព្ទ​ទៅ​ហាង ជាង​ជួសជុល​ទូរស័ព្ទ​មានការ​ភ័យខ្លាច​ពេល​ជួយ​បុរស​រូបនោះ​។​

​    ​ប៉ុន្ដែ​ខ្លះទៀត​និយាយថា​វា​គ្រាន់តែ​ជាការ​បោក​បញ្ជោត ឬក៏​មកពី Hacker លួច​ចូល​ទូរស័ព្ទ​៕

ប្រភព៖ Metro

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់