adverise with khmeread 72cef797 8b10 4212 a5ad 685266986975

លក់​បន្លែ​សោះ​អួតថា​« អង្គរ​ង្ស​សម្តេច »​ជាប់​ខ្នោះ​

    ព្រះសីហនុ ៖ ប៉ូលិស​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​បុរស​ម្នាក់​ដែល​បើកបរ​រថយន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​អួតអាង​ថា​ខ្លួន​ជា «​អង្គរក្ស​សម្តេច »​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​រសៀល​ថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦។​

    លោក​វរសេនីយ៍ឯក​អ៊ី សុខា ស្នងការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ បានឱ្យដឹងថា បុរស​រូបនេះ​ឈ្មោះ​អ៊ុក សា​មិត្ត អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់​បន្លែ​។ ក្រោយពេល​សមត្ថកិច្ច​ឃាត់ខ្លួន​មក​ធ្វើការ​សាកសួរ គឺ​ពុំមាន​តួនាទី​ជា​កង​អង្គរក្ស ដូច​ការ​អួតអាង កាលពី​យប់នោះ​ឡើយ​។​

    លោក​អ៊ី សុខា បាន​បញ្ជាក់ថា​កាលពី​យប់​ម្សិលមិញ​(២៣​ឧសភា​) ក្រុម​របស់គាត់​(​អ្នក​ស្រវឹង​) មាន​គ្នា​៧​នាក់ បានមក​ផឹកស៊ី​នៅផ្ទះ​ឪពុកធម៌​នៅ​ភូមិ​រាម ស្រុក​ព្រៃនប់​ផឹក​ABC​អស់​១​កេះ។​

    បន្ទាប់មក​បាន​បន្តម​ក​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ នៅក្រោយ​ពេទ្យ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អស់​១​កេះ​កន្លះ​ថែមទៀត។ ឈ្មោះ​អ៊ុក​សា​មិត្ត ជា​អ្នកបើកបរ​រថយន្ត ហាយ​ឡែ​ន​ឌ័​រ មាន​ស្លាក​លេខ​2AG-5133 ក្រោយពី​បញ្ចប់​ការផឹកស៊ី បាន​ថយ​រថយន្ត បណ្តាល​ឲ្យ​ប៉ះ​កន្ទុយ​ម៉ូតូ​ស្កុប​ពី​បន្តិច ក៏​កើត​ទៅជា​រឿងរ៉ាវ​ឈ្លោះប្រកែក​គ្នា​ឡើង។​

    ក្នុងពេលនោះ​ឈ្មោះ​អ៊ុក សា​មិត្ត មាន​អាកប្បកិរិយា​មិន​សមរម្យ ដោយ​អួតអាង​ថា​ខ្លួន​ជា​«​អង្គរក្ស​សម្តេច​»។ ពេល​សមត្ថកិច្ច​ទៅធ្វើ​អន្តរាគមន៍ មិន​ព្រម​សហការ​ជាមួយ នៅ​យប់ នោះ​ទម្រាំ​នឹង​យល់ព្រម ឲ្យ​វាស់​ជាតិ​អាលកុល​គឺ​ចូលដល់​ម៉ោង​៤ ជិត​ភ្លឺ។ ការពិនិត្យ​ជាតិ​អាល់កុល​មាន​កម្រិត​០,៣៨mg/l​។​

    លោក​អ៊ី​សុខា បាន​បន្តថា ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់។ ទុកជា​ការព្រមាន​ដល់​ជន​ព្រ​ហ៊ើ​ន​ដទៃ​ផ្សេងទៀត កុំ​ឲ្យ​យកតម្រាប់​តាម៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់