adverise with khmeread A7a10470 b808 4a3a 85b7 25321f6b4ed7

ញាក់សាច់​! ជិះ​ម៉ូតូ​ស្ពាយ​ដាវ​តាមផ្លូវ​ដូច​កុន​ចិន​

    ភ្នំពេញ ៖ អ្នកធ្វើដំណើរ​នាំគ្នា​ញាក់សាច់​ពេល​ឃើញ​ក្មេងស្ទាវ​ស្ពាយ​ដាវ​​រក​កាប់​គូ​ជម្លោះ​ទាំង​ព្រឹក​បានធ្វើឱ្យ​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ​នៅក្នុង​​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ បាននាំគ្នា​ភ័យខ្លាច​ដោយសារតែ​ឃើញ​ក្មេងស្ទាវ​២​នាក់​ជិះ​ម៉ូតូ​ស្ពាយ​ដាវ​ និង​ដំបង​យ៉ាង​ក្លាហាន​នៅក្នុង​ចំណោម​មហាជន​មិន​ខ្លាច​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ​។​

    អ្នកធ្វើដំណើរ​បាន​និយាយថា​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែឧសភា​នេះ​ថា ពួកគាត់​បានឃើញ​ក្មេងស្ទាវ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុំ​មើ​ព​ណ័​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​ 1FL-0813​ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ក្នុងទិសដៅ​ពី​ច្បារអំពៅ​ចូលទៅ​ភ្នំ​​ពេញ​ហើយ​គេ​ពុំឃើញ​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​ពី​ការ​ស្ពាយ​ដាវ​និង​ដំបង​ជា​អាវុធ​នោះឡើយ​។​

    អ្នកធ្វើដំណើរ​បាន​និយាយថា ក្មេងស្ទាវ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​អត់​ពាក់​កញ្ចក់​ហើយ​​អត់​ពាក់មួក​ការពារ​ទាំង​២​នាក់​ទៀតផង​ហើយ​ប៉ូលិស​ចរាចរណ៍​តាមផ្លូវ​ហាក់​មើលមិនឃើញ​សោះ តែបើ​ប្រជាកសិករ​មកពី​ស្រែចម្ការ​វិញ​គឺ​ប៉ូលិស​តាម​ប្រ​ម៉ាញ់​អត់​ឲ្យ​រត់​រួច​បានឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់