adverise with khmeread 7744c9eb ddde 40f4 bd0d 8ae4cb6f0cb0

ចាប់រំលោភ​បានសម្រេច​២​នាក់​ប៉ូលិស​វ៉ៃខ្នោះ​បាន​ម្នាក់​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ក្នុងចំណោម​គ្នា​២​នាក់ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៤​ ឧសភា​ ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវ​:​លើ​នារី​ម្នាក់​អាយុ​១៦​ឆ្នាំ​បានសម្រេច​ម្តងម្នាក់​នា​ថ្ងៃទី២៣ ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី ស្ថិតនៅ​ភូមិ​សង្គម ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។​

    លោក អាំ វិបុល នាយប៉ុស្តិ៍​កណ្តោលជ្រុំ​បានឱ្យដឹងថា មាន​ករណី​ចាប់រំលោភ​សេពសន្ថវ​:​ទៅលើ​ជនរងគ្រោះ អាយុ១៦​ឆ្នាំ ដែល​រស់នៅ​ភូមិ​ត្រពាំង​ទន្សោង ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

    លោក​បន្តថា ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊ីម ឡាយ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​(​ឃាត់ខ្លួន​) និង​ឈ្មោះ ថា ទើ​ម ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​នៅ​ជាំ​ធ្លក ឃុំ​ពពេល ខេត្ត​ត្បូងឃ្មុំ (​គេចខ្លួន​)។​

    តាម​ការបំភ្លឺ​ពី​នារី​ជា​ជនរងគ្រោះ​បានឱ្យដឹងថា​នៅ​ថ្ងៃទី២៣ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ០៤ ល្ងាច ខ្លួន​បាន​ទូរស័ព្ទ​ទៅរក​ឈ្មោះ ស៊ី​ម ឡាយ ទៅ​ហូប​ស៊ុប និង ទិញ​ទូរស័ព្ទ ឈ្មោះ ស៊ីម ឡាយ បាន​មកជួប​ឈ្មោះ នឹម គ​ន្ធា នៅ​ចំណុច​ខាងកើត​ផ្សារ​ស្ទឹង​ជាមួយ​ឈ្មោះ ថា ទើ​ម រួច​បាន​ឌុប​នាង ទៅដល់​ចំណុច​ស្វាយចន្ទី ស្ថិតនៅ​ភូមិ​សង្គម ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ វេលា​ម៉ោង​៥​និង ៣០​នាទី​ល្ងាច ឈ្មោះ ស៊ីម ឡាយ ធ្វើការ​ចាប់រំលោភ​សេពសន្ថវ​:​ជាមួយ​ឈ្មោះ ថា ទើ​ម បានសម្រេច​ម្តងម្នាក់​ បន្ទាប់មក​នាង​ក៏​ដាក់ពាក្យ​ប្តឹង។

    ក្នុងករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោយមាន​ឈ្មោះ ស៊ី​ម ឡាយ និង​ម្នាក់ទៀត​មានឈ្មោះ ថា ទើ​ម បាន​រត់គេចខ្លួន បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ដើម​បញ្ជូនទៅ​តុលាការ​៕

 

adverise with khmeread

មតិយោបល់