13282064 980023328779249 1452853504 n

រំលោភ​កូនស្រី​បង្កើត​២០​លើក​ជាប់​ខ្នោះ​

    ស្វាយរៀង ៖ បុរស​ម្នាក់​ជា​ឪពុក​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​បង្កើតបាន​ចំនួន​២០​លើក​ដោយ​នាង​ទ្រាំ​មិនបាន​ក៏​ប្តឹង​ប៉ូលិស​ស្រុក​កំពង់រោទិ៍ ឱ្យ​វ៉ៃខ្នោះ​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី២៤​ ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​បានទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ពី​នារី​រងគ្រោះ​អាយុ ១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​នៅ​ភូមិ​តា​ប៉ោ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ បាន​រាយការណ៍​ប្តឹង​មក​ថា​ខ្លួន​ត្រូវ​ឪពុក​បង្កើត​ឈ្មោះ ឈឹម វ​ន្នី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ចាប់រំលោភ​សេពសន្ថវៈ​មកលើ​ខ្លួន​ចំនួន​២០​ដង​មកហើយ។​

    បន្ទាន់​ពី​ទទួលបាន​បណ្តឹង​តាម​ទូរស័ព្ទ​រួចមក​ប៉ូលិស​ស្រុក​កំពង់រោទិ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈឹម  វ​ន្នី ដើម្បី​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ឈឹម វ​ន្នី បាន​ឆ្លើយ​សារភាពថា «​ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​បង្កើត​ខ្លួន​ជាច្រើនលើក​ពិតមែន​»​។​

    បច្ចុប្បន្ន​ឈ្មោះ ឈឹម វ​ន្នី កំពុង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់