43

របៀប​ធ្វើ​កៅ​អៀក​បិត​បាតជើង​បណ្តេញ​ជាតិពុល​ពី​រាងកាយ​

​    ​កៅ​អៀក​បិត​បាតជើង​បណ្ដេញ​ជាតិពុល​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​ប្រើប្រាស់​ដំបូង​ក្នុងប្រទេស​ជប៉ុន​ជា​យូរណាស់​មកហើយ​។​

​    ​ពួកគេ​យក​វា​ទៅ​បិត​នៅ​នឹង​បាតជើង មុនពេល​ពួកគេ​ចូល​គេង ហើយ​នៅពេល​ព្រឹក​ឡើង កៅ​អៀក​ប្រែជា​ខ្មៅ​ដោយសារ​ជាតិពុល​ត្រូវបាន​ទាញ​ចេញពី​រាងកាយ​។​

​    ​កៅ​អៀក​នេះ​ផងដែរ​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិនសូវ​ហត់ បន្ថយ​ការឈឺ​សន្លាក់ និង​បញ្ឈប់​ការឈឺ​ក្បាល​។ កៅ​អៀក​នេះ​អាច​ធ្វើបាន​ដោយ​គ្រឿងផ្សំ​នៅផ្ទះ​បាយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹមស​និង​ខ្ទឹមបារាំង​
​    ​- ទឹក​
​    ​- បង់​រុំ​
​    ​- ស្រោមជើង​

​    ​* របៀប​ធ្វើ​
​    ​ហាន់​ខ្ទឹមស​និង​ខ្ទឹមបារាំង​ជា​ចំណិត​ចូលគ្នា បន្ទាប់មក​ដាក់​ពួកវា​ទៅក្នុង​ទឹក​ពុះ​ពីរ​បី​នាទី​។ បន្ទាប់​យក​ដក​វា​ចេញ ទុកឱ្យ​ត្រជាក់​។ នៅពេល​វា​ត្រជាក់​គ្រប់គ្រាន់​ហើយ ដាក់​វា​នៅលើ​បង់​រុំ ប៉ុន្ដែ​ត្រូវ​ប្រយ័ត្ន​មិនត្រូវ​ឱ្យ​វា​សើម​ពេក​ទេ​។ ដាក់​វា​ឱ្យ​កណ្ដាល​ជើង​របស់​អ្នក រុំ​វា បន្ទាប់មក​ពាក់​ស្រោមជើង និង​ចូល​គេង​។ ហើយ​នៅពេល​ព្រឹក​អ្នកនឹង​ឃើញ​លទ្ធផល​ជាទី​គាប់ចិត្ត​៕

ប្រភព៖ myhealthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់