adverise with khmeread 0

​វេជ្ជបណ្ឌិត​អង់គ្លេស​ម្នាក់​បែកគំនិត សុខចិត្ត​បោះបង់​ប្រពន្ធ​កូន​និង​ការងារ​ដើម្បី​ចូលរួម​ជាមួយ ISIS

    ​គ្រូពេទ្យ​បម្រើសេវា​សុខភាព​ជាតិ​អង់គ្លេស (NHS) ដំបូង​គេ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​ជ្រុលនិយម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​ត្រូវ​បានបង្ហាញ​ដោយ​ឯក​សារស​ម្ងា​ត់​លេច​ធ្លាយ​មួយ​របស់ ISIS ។​

​    ​Issam Abuanza វ័យ ៣៧​ឆ្នាំ តាម​ដឹងបាន​ចាកចោល​ប្រពន្ធ និង​កូន​ពីរ​នាក់​របស់ខ្លួន​នៅក្នុង​ទីក្រុង Sheffield ពេលដែល​គាត់​បាន​រត់គេចខ្លួន​ពី​ប្រទេស​អង់គ្លេស​នៅក្នុង​ឆ្នាំ ២០១៤​។​

​    ​យោងតាម​ការស៊ើបអង្កេត​របស់ BBC បានឱ្យដឹងថា គាត់​បាន​បម្រើការ​ជា​វេជ្ជបណ្ឌិត​ជាមួយ NHS អស់​រយៈពេល ៧​ឆ្នាំ បន្ទាប់ពី​គាត់​បានទទួល​អាជ្ញាប័ណ្ណ​របស់គាត់​ដើម្បី​អនុវត្ត​ការពិសោធន៍​ថ្នាំពេទ្យ​នៅក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ ២០០៩​។​

​    ​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម ដោយបាន​បង្ហាញ​ពី​វត្តមាន​របស់ Abuanza ស្ថិតនៅក្នុង​ឯកសណ្ឋាន​កងទ័ព​ជាមួយនឹង​កាំភ្លើង AK-47 មួយ​ដើម ខណៈដែល​គាត់​កំពុង​អាន​គម្ពីរ​កូ​រ៉ា​ន​។​

​    ​នៅក្នុង​រូបថត​មួយ​សន្លឹក​ផ្សេងទៀត បានបង្ហាញ​ពី​រូបគាត់​នៅក្នុង​ឈុត​គ្រូពេទ្យ ជាមួយនឹង​កាំភ្លើងខ្លី​មួយ​ដើម​ដែលមាន​ស្រោម​បំពាក់​នៅលើ​ស្មា​របស់គាត់​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់