adverise with khmeread 383b676f d803 4c49 b209 f2aa9840fdc6

បញ្ជូន​ចោរលួច​ម៉ូតូ​២​នាក់​ទៅ​តុលាការ​បន្ទាប់ពី​បង្ហាញមុខ

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ​បានបង្ហាញ​មុខ​និង​បញ្ជូន​ជនសង្ស័យ ២​នាក់ ទៅ​តុលា​ការ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ ខែឧសភា ​ឆ្នាំ​២០១៦​ ពាក់ព័ន្ធ​ក្នុងករណីលួច​ម៉ូតូ កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​៤ ​និង​៣០​នាទី ល្ងាច​នៅ​ម្តុំ​សាលាខណ្ឌ​ដូនពេញ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨​កន្លះ​កម្លាំង​ល្បាត របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ រាជធានី​ភ្នំពេញ បាន​ល្បាត ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ដោយមាន​ការសង្ស័យ កម្លាំង​បាន​ធ្វើ​ការឃាត់​ត្រួតពិនិត្យ​ម៉ូតូ​ទាំងពីរ ដោយ​មិនមាន​ឯកសារ​គ្រប់គ្រាន់​ប៉ូលិស​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំងពីរ​មកកាន់​កា​រិ​យា ល័យ​ព្រហ្មទណ្ឌ​កំរិត ធ្ងន់​ដើម្បី​ធ្វើការស្រាវជ្រាវ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ គិ​ន ថា​វី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់ ក្នុង​សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ មុខរបរកម្មករសំណង់​ និង​ទី​២-​ឈ្មោះ សំ ចាន់​ឆៃ​យ៉ា ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ​សង្កាត់ទឹកថ្លា ខណ្ឌ​ពោធិ​សែន ជ័យ​រាជធានី​ភ្នំពេញ។

​    សម្ភារៈ​ដកហូត​ ៖ ម៉ូតូ​២​គ្រឿង ដែលជា​វត្ថុតាង ក្នុង​អំពើ​លួច​គឺ ១ ៖ ម៉ូតូម៉ាក Nex ពណ៌​ស ពាក់​ស្លាក​លេខ​ 1CG-5018 PP (លួច​កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រហែល​១៦ និង៣០​នាទី ក្នុង​ខណ្ឌដូនពេញ)​ និង​២ ៖ ម៉ូតូម៉ាកហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1D-0704 កំពង់ស្ពឺ (លួច​កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០១៦ វេលា​ម៉ោ​ប្រហែល​០១រំលង​អា​ធ្រា​ត ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ)។​

    តាម​ចំ​លើ​យ​សារភាព​ជនសង្ស័យ​ទាំង​2​នាក់​បាន​ឆ្លើ​យ​សារភាពថា ខ្លួន​និង​បក្ខពួក​ពិតជា​បាន​ធ្វើសកម្មភាព​លួច​ម៉ូតូ ម៉ាក​ខាង​លើ​ពិតប្រាកដ​មែន។ ចំណែក បក្ខពួក​សេសសល់​ ចំនួន ២ នាក់ ៖ ១.ឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រហែល ២៨ ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ​ និង​២.ឈ្មោះ ណាក់ ភេទ​ប្រុស អាយុ​ប្រហែល ២៩ ​​ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​មិន​ពិតប្រាកដ ប៉ូលិស​កំពុង​ស្វែងរក​ចាប់ខ្លួន៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់