Cd11815b 7e46 46e0 a794 5d7ca433d06a

ផឹក​ស្រវឹង​ដើរ​ដួល​លើ​ថ្នល់​រហូតដល់​ស្លាប់​

    ភ្នំពេញ ៖ មាន​ករណី​មនុស្ស​អនាថា​ម្នា​ក់បាន​ស្លាប់​កាលពី​ថ្ងៃទី២៥ ​ខែឧសភា ​ឆ្នាំ​២០១៦ ម៉ោង​៨​ និង​៣០​នាទី​នៅ​មន្ទីរពេទ្យបង្អែក​មាន​ជ​យ័ ភូមិ​ដើម​ម៉ា​ក​ក្លឿ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ បន្ទាប់​ផឹកស្រា​ស្រវឹង​ដើរ​ដួល​លើ​ថ្នល់​ពេលយប់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៦ ម៉ោ​ង​១១​ និង​៤៥​នាទី យប់​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​បាន​ដើរមក​ដួលសន្លប់​នៅមុខ​ផ្ទះ​លេខ​២៣ ផ្លូវ​៣៦៧ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ។ ពេលនោះ​សមត្ថកិច្ច​ល្បាត​ឃើញ ក៏​នាំ​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មានជ័យ។​ លុះដល់​ម៉ោង​០៨​ និង៣០​នាទី ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​ ឆ្នាំ២០១៦​ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ។​

    តាម​ការសន្និដ្ឋាន​រប​ស់លោក​គ្រូពេទ្យ និង​មន្ត្រី​បច្ចេកទេស​ខណ្ឌ​ច្បារអំពៅ​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង​ខ្លាំងពេក បណ្តាលឱ្យ​គាំងបេះដូង​ស្លាប់។​

    បច្ចុប្បន្ន សព​ជនរងគ្រោះប្រគល់ជូន​អាជ្ញាធរ មូលដ្ឋាន​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ យកទៅ​បូជា​នៅ​វត្ត​ច្បារអំពៅ៕
 

អ្នកនឹងចូលចិត្ត

មតិយោបល់