adverise with khmeread 3

ទំនងជាស្រវឹងស្រាបើករថយន្តបុករថយន្តឡង់គ្រីស័រ របួសធ្ងន់ម្នាក់

     ភ្នំពេញ ៖ បុរសបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែបុរសម្នាក់នោះទំនងជាស្រវឹងស្រាបានបើករថយន្តហាយប្រ៊ីដក្នុងល្បេឿនលេឿនបុករថយន្តឡង់គ្រីស័រចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តហាយប្រ៊ីដពណ៌សគ្មានពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ហើយបានបើកក្នុងល្បេឿនយ៉ាងលេឿន ។ លុះមកដល់ចំណុចកើតហេតុក៏បុករថយន្តឡង់គ្រីស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A -4842 ចំពីមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ ។
   ប្រភពន្តថា ពេលនោះរថយន្តឡង់គ្រីស័រជាប់ចង្កឹះលេខរយ៉ែ ក៏បានថយបុករថយន្តកង់១០មួយគ្រេឿងទៀតដែលចតស្ងៀម ។ចំណែកបុរសដែលជាអ្នកបើករថយន្តបង្កគៀបជាប់រថយន្តរងរបួសធ្ងន់ ហើយត្រូវបានប្រជាពលរដ្ឋជួយយកចេញ រួចរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
    ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងយករថយន្តទាំង២ គ្រេឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ។ រីឯម្ចាស់រថយន្តកង់១០ដោយសារតែរថយន្តមិនខូចខាតក៏មិនទាមទារសំណងអ្វីឡើយ៕

adverise with khmeread

មតិយោបល់