adverise with khmeread 5328ce7d 2aab 446f b638 5ccd886fad53

នៅ​សុខៗ បុរស​ម្នាក់​លោត​ពីលើ​ស្ពាន​អាកាស​ក្បាលថ្នល់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដើរ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ហើយ​បាន​លោត​ពីលើ​ស្ពាន​ទើរ​លើ​រ៉ឺម៉ក​ម៉ូតូ​បណ្តាលឱ្យ​សន្លប់​ធំ​កាលពី​វេលា​ម៉ោង​១១​ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥​ ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់ ​(​ទិស​ខាងជើង​)​ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    សាក្សី​និយាយថា ដំបូង​មាន​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្ត​ស​ញ្ញណ​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​បាន​ដើរ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​ពី​ត្បូង​ទៅ​ជើង ដល់​ទន្ទឹមនឹង​មុខ​មន្ទីរពេទ្យ​ក្បាលថ្នល់​ក៏​លោត​ចុះមក​ក្រោម​មិ​ង​ដឹង​មូលហេតុ ហើយ​ទើរ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​សន្លប់​ធំ ត្រូវបាន​ពលរដ្ឋ​នៅ​ទីនោះ​លើក​ចុះមក​ក្រោម។ ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​បាន​បើក​ម៉ូតូ​គេច​បាត់ ព្រោះ​មិន​ចង់​ជាប់​ពាក់ព័ន្ធ​ខាន​រកស៊ី​។​

    បន្ទាប់មក​គេ​ឃើញ​សមត្ថកិច្ច​មកដល់​ហៅ​ឡានពេទ្យ​ដឹក​យកទៅ​សង្គ្រោះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់