adverise with khmeread Im

ដឹង​អត់​? ក្រោយ​បញ្ចប់​អាណត្តិ គ្រួសារ Obama ត្រូវ​ទៅ​នៅផ្ទះ​ស្កឹមស្កៃ ឬ​ជួល​ផ្ទះ​គេ​?

​    ​តើ​បន្ទាប់ពី​ចប់​អាណត្តិ គ្រួសារ​លោក Obama នឹង​ទៅ​រស់​ទីណា​ទៅ​?

​    ដោយសារតែអាណត្តិកាន់តែខើច ​ប្រធានាធិបតី Obama បានប្រកាសថា គ្រួសារ​គាត់​គ្រោង​នឹង​បន្ត​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅក្បែរ​សេត​វិមាន ដូច្នេះ​កូនស្រី Sasha Obama អាច​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​សាលា Sidwell Friends School បាន​។​

​    ​ប៉ុន្តែ តើ​គ្រួសារ​លោក Obama នឹង​ទិញ​ឬ​ជួល​ផ្ទះ​រស់នៅ​កណ្តាល​ក្រុង​វ៉ាស៊ីនតោន ឬក៏​ជាយក្រុង​? តើ​ជា​ខុន​ដូ​ឬ​ជា​ផ្ទះល្វែង​?

​    ​យោងតាម​សារព័ត៌មាន National Journal គ្រួសារ​លោក Obamas គ្រោង​ទៅ​ជួល​ផ្ទះមួយ​នៅ Kalorama តំបន់​មួយ​ដែល​សម្បូរ​ទៅដោយ​អ្នកការទូត​រស់នៅ​។ ប៉ុន្ដែ​គ្រួសារ​លោក Obamas ត្រូវ​នៅក្បែរ​សេត​វិមាន ដើម្បីឱ្យ​កូន​របស់គាត់​បាន​រៀន​ចប់​សិន​ទើប​គាត់​ផ្លាស់​ទី​នៅ​ទីនោះ​៕

adverise with khmeread
ប្រភព៖ washingtonpost

អ្នកនឹងចូលចិត្ត

មតិយោបល់