adverise with khmeread 0

Britney Spears ជំនាន់​ថ្មី​! Justin Bieber ខ្មាស់​គេ​ពេញ Twitter បន្ទាប់ពី​ឡើង​ច្រៀង​ធ្វើ​មាត់​ម្ហ​បៗ​តាម​បទ​ចាក់​ឌី​ស

​    ​Justin Bieber បាន​ទទួលរង​ការរិះគន់​ពី​សំណាក់​អ្នកទស្សនា​កម្មវិធី​ប្រគល់​ពានរង្វាន់​ចម្រៀង Billboard នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​គាត់​ត្រូវគេ​ចោទប្រកាន់ថា​បាន​លួច​ធ្វើ​មាត់​មាត់​ម្ហ​បៗ​តាម​បទ​ចម្រៀង​ដែល​គេ​ចាក់​ឌី​ស​។​

​    ​តារាចម្រៀង​ប៉ុប​វ័យ ២២​ឆ្នាំ​រូបនេះ បាន​ច្រៀង​ចម្រៀង​ដែល​និពន្ធ​ដោយ​ស្នាដៃ​របស់គាត់ និង​បទ Sorry ដោយមាន​ជំនួយ​នៅ​ពីក្រោយ​បទ​ចម្រៀង ប៉ុន្តែ​បណ្តា​ប្រិយមិត្ត​មួយចំនួន​ក៏បានផ្តល់​ចំណាប់អារម្មណ៍​ពិសេសៗ​ទៅលើ​ទិដ្ឋភាព​មួយ​នោះ​ផងដែរ​។

​    ​ប្រិយមិត្ត​មួយរូប​បា​នស​សេ​រថា "...Justin Bieber គឺជា Britney Spears...​ធ្វើ​មាត់​តាម​បទ​ចម្រៀង​នៅក្នុង​ការសម្តែង និង​ក្បាច់​រាំ​ឆ្គងៗ​។ #YearhISaidIt #BBMAs."៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់