adverise with khmeread 0

រក​កន្លែង​សមគួរ​សិន​ទៅ​! រូបថត​ឱ​ប​ថើប​មិន​ខ្ចី​ខ្វល់​នៅ​ទីសាធារណៈ​របស់​គូស្នេហ៍​ជាច្រើន​កំពុង​វាយប្រហារ​នៅ​ប្រព័ន្ធ​អន​ឡាញ​ក្នុងប្រទេស​អង់គ្លេស​

    ​សូម្បីតែ​ការ​ណែ​ប​ណិ​ត​កៀកកើយ​តាម​ទីសាធារណៈ​បន្តិចបន្តួច​ក៏​អាចធ្វើឱ្យ​អារម្មណ៍​ខុសសីលធម៌​ដែរ​សម្រាប់​មនុស្ស​ទូទៅ ប៉ុន្តែ​គូស្នេហ៍​ទាំងនេះ​ហាក់ដូចជា​បាន​ភ្លេច​ទាំងស្រុង​ថា​ពួកគេ​កំពុងតែ​ស្ថិតនៅក្នុង​ទីសាធារណៈ ខណៈ​ពួកគេ​កំពុងតែ​ឱបរឹត​គ្នា​យ៉ាង​ណែន​ដៃ​មិន​ខ្ចី​រវល់​នឹង​ភ្នែក​សាធារណៈ​សោះឡើយ​។​

​    ​រូបថត​ជាច្រើន​សន្លឹក​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​អន​ឡាញ​ដោយ​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែល​បាន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​គួរឱ្យ​អស់សំណើច​លាយឡំ​នឹង​ក្តី​រន្ធត់ ជាមួយនឹង​អ្វីដែល​បាន​ប្រទះ​ឃើញនឹងភ្នែក​ផ្ទាល់​របស់​ពួកគេ​។​

​    ​គូស្នេហ៍​ជាច្រើន​ត្រូវបាន​គេ​លួច​ថត​នៅក្នុង​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅតាម​តំបន់​សាធារណៈ​នានា ដូចជា​ឧទ្យាន​ក្នុង​តំបន់ រហូតដល់​ផ្លូវ​ក្រោម​ដី​ជាដើម​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់