adverise with khmeread 1

​ទារក​ទើប​កើត​ឥត​លលាដ៍ក្បាល​ម្នាក់នេះ​អាច​តស៊ូ​រស់​បានទេ​?

​    ​សូម្បីតែ​លោក Ben និង​អ្នកស្រី Alyssa Riedhead ក៏​រំពឹងទុក​ថា ពួកគេ​នឹងធ្វើ​ពិធី​បុណ្យសព​ឱ្យ​កូន​របស់​ពួកគេ​ដែរ​។ ពួកគេ​ថែមទាំង​បានជ្រើសរើស​មឈូស និង​បាន​គិតពី​កន្លែង​ណា​ដែល​គួរ​កប់​កូន​ពួកគាត់​ទៀតផង​។

​    ​ពេល​មិនទាន់​កើតកូន​ប្រុស​របស់​ពួកគេ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​ជំងឺ​កម្រ​មួយ​ហៅថា Encephalocele​។ វា​ជា​ជំងឺ​ដ៏​កម្រ​មួយ​ដែល​លលាដ៍ក្បាល​របស់​ក្មេង​នេះ​មិន​បិទ​ជិត​ខួរក្បាល​បានទេ​។ ជា​លទ្ធផល ខួរក្បាល​របស់​ក្មេង​នេះ​ចាប់ផ្តើម​វិវត្តន៍​នៅក្រៅ​លលាដ៍​។​

​    ​ប៉ុន្តែ​ទារក​ឈ្មោះ Williams ដែល​បានឃើញ​ពន្លឺ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ មា​នស​ភាពរស់រវើក​និង​មាំមួន​។ មាន​ទម្ងន់ ៣ គីឡូក្រាម ទារក​រូបនេះ​អាច​ដកដង្ហើម​ដោយ​ខ្លួនឯង​និង​តស៊ូ​ដើម្បី​ជិវិត​ដោយ​ខ្លួន​វា​។​

​    ​អ្នកស្រី Alyssa Reidhaed បាន​ផុស​នៅ Blog របស់​អ្នកស្រី​ថា "​ថ្ងៃនេះ យើង​បាន​សន្ម​ត់​ថា នឹង​កាន់ទុក្ខ​មរណភាព​កូន​ប្រុស​របស់​ពួកគេ​យើង​ទៅហើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​បាន​ចំណាយពេល​ដ៏​មាន​សេចក្តីសុខ​ជាមួយ​គាត់​អស់​រយៈពេល ៤ ម៉ោង ដោយ​លើក​គាត់ លេង​ជាមួយ​គាត់ អាន​សៀវភៅ​ឱ្យ​គាត់​ស្តាប់​និង​ថ្នាក់ថ្នម​គាត់​"​។​

​    ​លោក Ben Reidhead ដែលជា​ឪពុក​របស់ William បានដឹង​ពី​ស្ថានភាព​នេះ​អំឡុង ២០ សប្តាហ៍​ដំបូង​នៃ​កា​រពរ​ពោះ​របស់​អ្នកស្រី Alyssa​។ ពួកគេ​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យមើល​ភេទ​របស់​កូន​ពួកគេ​។ លោក Ben បាន​ប្រាប់ CNN ថា "​យើង​បាន​ចូលក្នុង (​មន្ទីរពេទ្យ​) ដោយ​ក្តី​រីករាយ​បំផុត​ក្នុង​មួយ​ឆាកជីវិត​របស់​យើង ប៉ុន្តែ​ចេញមក​វិញ​ដោយ​ដំណឹង​ដ៏​អាក្រក់​បំផុត​"​។​

​    ​អ្នកស្រី Alyssa បាន​ប្រាប់ថា អ្នក​ទាំង​ពីរបាន​ស្វែងរក​គ្រូពេទ្យ​និង​អ្នកជំនាញ​ផ្សេងទៀត ប៉ុន្តែ​ពួកគេ​បាន​និយាយថា "​អូ​! គាត់​នឹង​កើត​ចេញមក ប៉ុន្តែ​គាត់​នឹងមាន​ជីវិត​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ឬ​បើ​មិន​អ៊ីចឹង​ទេ ប្រសិនបើ​អ្នកយក​គាត់​ទៅ​មន្ទីរពិសោធន៍ គាត់​នឹង​ស្លាប់​អំឡុងពេល​យកទៅ​មន្ទីរពិសោធន៍​ភ្លាម​"។​

​    ​ទោះជា​យ៉ាងនេះ​ក្តី រឿង​ភ្ញាក់​មួយ​បានកើត​ឡើង​។ ពួកគេ​បាន​រំពឹងទុក​ពី​រឿង​អាក្រក់​ដែល​នឹង​កើតឡើង ប៉ុន្តែ​សំណាញ​ល្អ​អ្វីៗ​បាន​ផ្ទុយស្រឡះ​។

​    ​ទារក​ឈ្មោះ William ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ម្តងទៀត​ឃើញ​ជំងឺ​ដ៏​កម្រ​ផ្សេង​មួយទៀត​គឺ​ការលូតលាស់​មិន​គ្រប់គ្រាន់​នៃ​ជាលិកា​។ គាត់​មិនមាន​លលាដ៍ក្បាល​នៅ​ខាងក្រោយ​និង​ខួរក្បាល​របស់គាត់​ត្រូវបាន​គ្របដណ្តប់​ដោយ​សន្ទះ​ស្តើងៗ​។​

​    ​ប៉ុន្តែ​ទារក​នេះ​បាន​ធូរស្បើយ​ឡើងវិញ​ហើយ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ជាមួយនឹង​ក្បាល​ត្រូវបាន​បិត​បង់​រុំ​យ៉ាង​ជិត​។​

​    ​ចាប់ពីពេលនេះ​ទៅ ឪពុកម្តាយ​ថ្មី​នេះ​នឹង​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ជាមួយ​កូនប្រុស​អព្ភូតហេតុ​របស់​ពួកគេ​ហើយ​៕

ប្រភព៖ CNN

adverise with khmeread

មតិយោបល់