adverise with khmeread 8c4772c4 c391 4c15 ac5d 777d1e59584a

មុខសញ្ញា​ជួញដូរ ដកហូត​ថ្នាំញៀន ប្រមាណ​៣០០០​គ្រាប់​

    បាត់ដំបង ៖ កម្លាំង​សមត្ថកិច្ច ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ​ឡោម​ព័ន្ធ រុករក​នូវ​សារធាតុ​ញន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ លាក់ទុក​ថ្នាំញៀន​ប្រមាណ​៣០០០​គ្រាប់​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង។​

    ប្រតិបត្តិការ​នេះ ចាប់តាំងពី​ម៉ោង​១​ និង​៣០​នាទីរសៀល ទៅ​ទល់នឹង​ម៉ោង​៥ ​និង​៥០​នាទី ល្ងាច​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ដឹកនាំ​កម្លាំងចម្រុះ​មាន​ប៉ូលិស​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ នឹង​កម្លាំង​ប៉ូលិស​ជំនាញ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង និង​ប៉ូលិស​ស្រុក  ដោយមាន​ការចូលរួម​ពី​លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

    ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ហុង ពៅ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ប្រើ​ពេលវេលា​ជាច្រើន​ម៉ោង​ក្នុងការ​រុករក​នូវ​សា​រ​ធាតុ​ញៀន ដែល​ជនសង្ស័យ​លាក់ទុក។ 

    កម្លាំងចម្រុះ​បាន​រកឃើញ​គ្រឿងញៀន​ចំនួន ៣​ប្រភេទ​គឺ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​មួយកញ្ចប់​តូច  ថ្នាំ​គ្រវី​ប្រភេទ K ហិត ចំនួន​១៥​កញ្ចប់​តូច  និង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​៣០០០​គ្រាប់។​

    កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​នៃ​ក្រសួងមហាផ្ទៃ មិនបាន​អនុញ្ញាត​ឱ្យធ្វើ​ការ សាកសួរ​ជនសង្ស័យ​នៅក្នុង​មូលដ្ឋាន​ឡើយ ដោយបាន​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទាំងអស់​ចេញ​ភ្លាមៗ​ពី​មូលដ្ឋាន ឆ្ពោះទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង ដើម្បី​សាកសួរ​រក​ប្រភព​ដែលជា​មេក្លោង នៅ​ពី​ខាងក្រោយ ទើប​រៀបចំ​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​ខេត្ត តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់