adverise with khmeread 1edfe263 f238 4588 9636 4a81f0a800b0

បញ្ជូន​ជនសង្ស័យ​៦​នាក់​ពាក់​ពន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

    សៀមរាប ៖ ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បានសម្រេច បញ្ជូន​ខ្លួន  ទៅ​តុលាការ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ ២០១៦​នេះ ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន។ 

    ប៉ូលិស បាន​បញ្ជាក់ថា ជនសង្ស័យ​ប្រុស ស្រី ចំនួន​៦​នាក់ មាន​ទី​១.​ឈ្មោះ ចាំង​ សុ​ពេក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មុខរបរ​គ្មាន មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទ​ជួញដូរ ទី​២.​ឈ្មោះ គឺ​ន ទ្បោះ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​លលៃ ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប ពីបទ​ជួញដូរគ្រឿងញៀន​ ទី​៣.​ឈ្មោះ រឿន​សា​រុំ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ច​ន្លោ​ង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ទី​៤.​ឈ្មោះ ហេង សេង​ហាន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូ​មិច​ន្លោ​ង​សង្កាត់​ស្រ​ង៉ែ ​ក្រុង​សៀមរាប ពីបទ​ប្រើប្រាស់គ្រឿងញៀន​ ទី​៥.​ឈ្មោះ ហ៊ុន សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ស្វាយ​ជ័យ​ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ពីបទប្រើប្រាស់គ្រឿងញៀន​ ទី​៦.​ឈ្មោះ នេ​ត ​តឿ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មុខរបរ​គ្មាន នៅ​ភូមិ​រកា កំបុត​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ពីបទ​ចាត់ចែង និង​ប្រើប្រាស់​។​

    ក្រោយពី ធ្វើការ​ឃាត់ខ្លួនសមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង រួមមាន ម៉្សៅម៉ា​ទឹកកក​ចំនួន​០៣​កញ្ចប់ ស្មើ​ទម្ងន់​២,៩​ក្រាម​, ទូរស័ព្ទ​៧​គ្រឿង​, និង​សម្ភារៈ​សម្រាប់​ជក់​និង​វេច​ខ្ចប់ មួយចំនួនទៀត​។​

    បច្ចុប្បន្ន ជនសង្ស័យ​ចំនួន ៦​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់