adverise with khmeread Nicki minaj on instagram main

Nicki Minaj ចម្លងស្ទីលរបស់ Kim Kardashian

          តារា​ចម្រៀង Nicki Minaj គឺពិតជា​គ្មាន​ភាព​ខ្មាស់អៀន​ ហើយ​នាង​បាន​បង្ហាញ​ភាពសិចស៊ី​តាម​រយៈ​រូបភាព​ស៊ែលហ្វី​ ដែល​ឃើញ​នាង​ពាក់​អាវ​ទ្រ​នាប់ និង​លាបក្រែម​ពណ៌​ក្រហម។

          តារាចម្រៀងរែប​រូបនេះ​បានសរសេរចំណងជើង​រូប​ភាព​ថា​ “អបអរសា​​ទរ” ។ គេ​មិនទាន់ច្បាស់ថា តើនាង​អបអរសាទរ​ចំពោះអ្វីនោះទេ ឬថាតើនាង​អប​អរសាទរចំពោះ​ការ​មាន​ដើមទ្រូង​ដ៏​សម្បើម​បែប​នេះយ៉ាងណា។ ប្រាកដណាស់ អ្នក​ត្រូវតែ​ស្រឡាញ់​ខ្លួន​ឯង​មុន​នរណាៗទាំងអស់។

          ក្នុងរូបភាព​នោះ Nicki ឃើញ​យក​ដៃ​ឱបឆ្អឹងជំនីរ​។ នាងទម្លាក់​សក់ទៅ​ម្ខាង​ ហើយ​បង្ហាញរូបសាក់នៅ​លើ​ដៃរបស់នាង​យ៉ាងច្បាស់។

          បើទោះបីជា​ Nicki ប្រហែលជា​មិន​ក្លាហាន​ដូចជា​ Kim Kardashian ក្នុងរូប​ភាព​ស៊ែលហ្វីនេះក៏ដោយ ក៏នាងកំពុង​ស្ថិតក្នុងរបៀបប្រហាក់ប្រហែល​គ្នា​ហើយ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់