adverise with khmeread Main

របៀបរកទូរស័ព្ទបាត់ នៅលើប្រព័ន្ធ Android

ពិតណាស់​ក្នុងសម័យ​ប​ច្ច​ប្បន្ន មនុស្ស​គ្រប់គ្នា​មិនអាច​បញ្ឈប់​ខ្លួនឯង​ពី​ការប្រើប្រាស់​ទូរស័ព្ទ​ឡើយ​។ ហើយ​មានរឿង​ខ្លះ​អ្នកប្រើប្រាស់​គួរ​យល់ដឹង​ផងដែរ ដូចជា​ពេល​អ្នកធ្វើ​បាត់​ទូរស័ព្ទ ឫ​ក៏​ត្រូវបាន​ចោរលួច​។​ល​។ តើ​ធ្វើយ៉ាងណា​ទើប​អាច​រក​ទូរស័ព្ទ​អ្នក​មកវិញ​? នៅលើ​ប្រព័ន្ធ Android មានកម្ម​វិធី​សម្រាប់​ស្វែងរក​ទូរស័ព្ទ​ច្រើន ដែល​បង្កើតឡើង​ដោយ​ភាគី​ទី​៣ ប៉ុន្ដែ​យើង​លើកយក​កម្មវិធី​តែមួយ​ទេ ដែល​កម្មវិធី​នោះ​មាន​ឈ្មោះថា ADM (Android Device Manager)​។ សម្រាប់​កម្មវិធី​នេះ​ផងដែរ ប្រើប្រាស់​បាន​លើ Android 2.3 ឡើងទៅ​។ ខាងក្រោម​នេះ​គឺជា​របៀប​ដាក់​ទូរស័ព្ទ​អ្នក​អោយ​ជាប់ Track lost device​។​

១. ដំឡើង ADM
​ដំបូង​អ្នក​ត្រូវ​ប្រាកដថា​មានកម្ម​វិធី ADM (Android Device Manager) ជាប់​លើ​ទូរស័ព្ទ​របស់​អ្នក ហើយ​បន្ទាប់មក​ចូលទៅ​ទៅកាន់​កម្មវិធី Google Setting ដែលមាន​ស្រាប់​លើ​ទូរស័ព្ទ​។ ទៅមុខទៀត​ចុច​លើ Security ដែល​នៅ​ពីក្រោម Services option ហើយ​អ្នកនឹង​ឃើញ ADM (Android Device Manager)​។ បន្ទាប់មកទៀត​អ្នក​ត្រូវ​ចុច​ធិ​ក​ពីលើ Remote locate this device​។ ហើយ​ចំពោះ Allow remote lock and erase វិញ​គឺ​ប្រើ​ក្នុងករណី​អ្នក​បាត់​ទូរស័ព្ទ​ហើយ​មិន​ចង់បាន​វា​ត្រលប់​វា​មកវិញ តែ​អ្នក​ចង់​លុប​ឯកសារ​ដែលជា​ប់​លើ​ទូរស័ព្ទ​នោះ​ចោល​អោយអស់​ដោយ​ធ្វើ​តាមរយៈ Factory Reset បាន​ដូច្នេះ​អ្នក​ត្រូវ​បើក​នូវ Option នោះ​ដំណើរការ​។​

២. របៀប​មើលថា​ទូរស័ព្ទ​អ្នក​នៅទីណា​
​មាន​ជម្រើស​ពីរ​ដែល​អ្នក​អាចធ្វើ​ការមើល ថា​តើ​ទូរស័ព្ទ​អ្នក​នៅឯណា​៖
​    ​- ជម្រើស​ទី​១​៖ បើក​មើល​តាមរយៈ​កុំព្យូទ័រ​
​អ្នក​អាច​ចូលទៅ​កុំព្យូទ័រ​របស់​អ្នក ហើយ​ទៅកាន់​វេ​ប​សាយ https://www.google.com/android/devicemanager បន្ទាប់​ធ្វើការ Sign-in នូវ​គណនី Gmail របស់​អ្នក​ដើម្បី​មើល​ទីកន្លែង​ដែល​ទូរស័ព្ទ​នោះ​បាត់​។​

​    ​- ជម្រើស​ទី​២៖ តាមរយៈ​ទូរស័ព្ទ Android របស់​អ្នកមួយ​ផ្សេងទៀត​
​    ​តម្រូវ​ឲ្យ​អ្នកមាន​ទូរស័ព្ទ​មួយទៀត បន្ទាប់មក​ធ្វើការ​ដំឡើង​នូវ​កម្មវិធី ADM (Android Device Manager) បន្ទាប់មក​ធ្វើការ Sign-in នូវ​គណនី Gmail ចូលទៅ​កម្មវិធី​នោះ​ដើម្បី​មើល​ទីកន្លែង​ដែល​ទូរស័ព្ទ​នោះ​បាត់​។​

adverise with khmeread

មតិយោបល់