adverise with khmeread Harrry and jamie

Harry kane: Jamie Vardy ជាដៃគូល្អបំផុតនៅ Euro 2016

          ខ្សែប្រយុទ្ធ​ស្បែក​ជើង​មាស​ក្រប​ខណ្ឌ​ PL​ កីឡាករ Harry Kane និយាយ​ថា ខ្លួន​និង Jamie Vardy អាច​លេង​ជា​ដៃ​គូ​បាន​ល្អ​បំផុត​នៅ​ព្រឹត្តិការណ៍​ Euro 2016។ Kane ជឿថា ខ្លួននិង Vardy បានបង្ហាញថា ពួកគេស័ក្តិសម​និង​ឈរនៅ លើ​ឆាក​តែមួយ​។

          កាល​ពី​ថ្ងៃ​អា​ទិត្យ​កីឡាករ​ទាំង​ពីរ​រ​ក​បាន​ម្នាក់មួយគ្រាប់​ជួយ​ឲ្យ​ក្រុម​អង់​គ្លេស​ឈ្នះ ២-១ក្នុង​ជំនួប​មិត្តភាពជាមួយ​ក្រុម​តួកគី​នៅ​ពហុកីឡាដ្ឋាន​ Etihad Stadium ហើយ​កីឡាករ​ទាំងពីរ​នេះគ្រោង​លេងជា​ដៃគូ​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ពេល​ពួកគេ​ប្រកួត​បើក​ឆាក​​ Euro នៅ​ថ្ងៃទី​១១​ខែ​មិថុនា។

          ខ្សែប្រយុទ្ធរបស់​ Spurs វ័យ២២​ឆ្នាំ​បាន​និយាយថា ខ្លួននិង Vardy ខ្សែប្រ​យុទ្ធ​របស់​ Leicester វ័យ២៩ឆ្នាំ​ គ្មាន​ការ​បារម្ភ​ទេ​ចំពោះការប្រកួត​នៅ​បារាំង​ បើ ទោះបីជា​ពួកគេមិនសូវមាន​បទពិសោធ​ជា​លក្ខណៈ​អន្តរជាតិ​ក៏ដោយ មានន័យ​ថា នេះគឺជា​ការ​ប្រកួត​ធំ​លើក​ដំបូង​របស់​ពួកគេ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់